ចេះតែមួយក្បាច់នេះ លោកអ្នកអាចឆែកដឹងថាទូរស័ព្ទ iPhone ថ្មី ឬមួយទឹក មកពីស្រុកគេហើយ

ចេះតែមួយក្បាច់នេះលោកអ្នកលែងបារម្មណ៍ហើយ ដោយលោកអ្នកអាចឆែកដឹងថាទូរស័ព្ទ iPhone ថ្មី​ឬ​មួយ​​ទឹក​មក​ពី​ស្រុក​គេហើយ ដោយគ្រាន់តែធ្វើតាមការនែនាំនៅខាងក្រោមនេះ៖

  1. ចូល​ទៅ​កាន់ Settings
  2. ចុច​លើ General > រើស​យក About
  3. ស្វែងរក​លេខ Model នៅ​ផ្នែក​ខាង​ក្រោម (ឧទារហណ៍: MN572LL/A)
រូបតំណាងម៉ាស៊ីន Replacement

4.យក​តួ​អក្សរ​ខាង​មុខ​មក​សម្គាល់​ពី​ប្រភេទ​ម៉ាស៊ីន

    • បើអក្សរផ្តើមដោយអក្សរ M ជា​ផលិតផល​ថ្មី​សុទ្ធសាធ​ដែល​អ្នក​អាច​ទិញ​ទៅ​ប្រើប្រាស់​បាន
    • បើអក្សរផ្តើមដោយអក្សរ F ជា​ម៉ាស៊ីន Refurbished (ជា​ផលិតផល​ខូច​ដែល Apple យក​មក​ជួសជុល​ឡើង​វិញ ហើយ​ធម្មតា​នៅ​ក្រៅ​ស្រុក​គេ​លក់​តម្លៃ​ថោក​ស្មើ​របស់​មួយ​តឹក)
    • បើអក្សរផ្តើមដោយអក្សរ N ជា​ម៉ាស៊ីន Replacement (ជា​ផលិតផល​ដែល​អតិថិជន​យក​ទៅ​ប្តូរ​ថ្មី ក្នុង​លក្ខខណ្ឌ​នៅ​មាន​ធានា ពុំ​តែ​យើង​មិន​អាច​ដឹង​ពី​គុណភាព​នៃ​ម៉ាស៊ីន​ប្រភេទ​នេះ​បាន​ទេ)។
រូបតំណាងម៉ាស៊ីនផលិតផលថ្មី

បើគិតថាអត្ថបទមួយនេះ មានប្រយោជន៍ សូមជួយស៊ែរដើម្បីអោយមិត្តភក្តិរបស់អ្នកបានដឹងផង ​ដើម្បី​ជៀសវាង​ការ​ចាញ់បោក​ជន​ខិលខូច​មួយ​ចំនួន​ដែល​ឆ្លៀត​ឱកាស​យក iPhone ប្រភេទ Refurbished ឬ Replacement មក​លក់​អោយ!

Written by