ស្នាដៃរបស់កូនខ្មែរ ច្នៃប្រឌិតបានល្អ ដោយយកសន្លឹកបៀរតម្រៀបម្តងមួយសន្លឹកៗចេញជារូបព្រះវិហារជាមួយនឹងក្បូរក្បាច់រស់រវើក

ពិតជាស្ងើចសរសើរមែន ស្នាដៃកូនខ្មែរ ច្នៃប្រឌិតបានល្អ សន្លឹកបៀរអាចធ្វើជារចនាបថនៃព្រះវិហារ បរិស័ទធ្វើប្រគេនវត្ត(បុប្ផារាម)ខ្វែងបបែលចាស់ នេះបើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ វាសនា ខ្មែរក្រោម បានសរសេររៀបរាប់ និងបង្ហោះរូបនេះឡើង ។ នៅក្នុងនោះបងប្អូន នៅក្នុងបណ្តាញសង្គមជាច្រើន បានកោតសរសើរមិនដាច់ពីមាត់គ្រប់គ្នា ចំពោះស្នាដៃដ៏ប៊ុិនប្រសព្វរបស់កូនខ្មែរក្នុងការច្នៃបង្កើតនេះឡើង ។

យើងឃើញថា ព្រះវិហារដ៏ស្រស់ស្អាតនេះត្រូវបានបង្កើតឡើង ដោយយកសន្លឹកបៀរតម្រៀបម្តងមួយសន្លឹកៗចេញជារូបព្រះវិហារជាមួយនឹងក្បូរក្បាច់ ដែលមើលទៅរស់រវើកតែម្តង មិនសរសើរមិនបាន ។

ចង់ដឹងច្បាស់សូមទស្សនារូបភាពនៅខាងក្រោមនេះ

 

Written by