ផ្ទុះការសរសើរពីមហាជន ក្មេងបប្រុសនេះ ទើបតែមានអាយុប្រហែល ១៣ឆ្នាំ រក​ប្រាក់​ចំណេញ​ចន្លោះ​ 15ម៉ឺ​ន​រៀល​ទៅ​ 25ម៉ឺ​ន​រៀល​ក្នុង​មួយ​ថ្ងៃ​ ថែមទាំងសង់​ផ្ទះ​អោយ​ម្តាយ​បាន​មួយ​នៅ​ស្រុក​ទៀត

តម្លៃ​របស់​មនុស្ស​មិន​ស្ថិតនៅលើ​សំបក​ខាងក្រៅ​ទេ​។ នេះ គឺជា​ទ្រឹស្តី​ដែល​មនុស្ស​ទូទៅ​លើកយក​មក​និយាយ​ ជាក់ស្តែង ដូចជាក្មេងប្រុសម្នាក់នេះ អញ្ចឹង ទើបតែមានអាយុប្រហែល ១៣ឆ្នាំ រក​ប្រាក់​ចំណេញ​ចន្លោះ​ 15ម៉ឺ​ន​រៀល​ទៅ​ 25ម៉ឺ​ន​រៀល​ក្នុង​មួយ​ថ្ងៃ​ សង់​ផ្ទះ​អោយ​ម្តាយ​បាន​មួយ​នៅ​ស្រុក​ ជាមនុស្ស​រួសរាយ​ ពូកែ​និយាយ​ណាស់​ នេះដើយោងតាមម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះ Loem Soun បានប្រាប់ឱ្យដឹងថា៖

“អាយុ​ប្រហែល​ 13 ឆ្នាំ​ រក​ប្រាក់​ចំណេញ​ចន្លោះ​ 15ម៉ឺ​ន​រៀល​ទៅ​ 25ម៉ឺ​ន​រៀល​ក្នុង​មួយ​ថ្ងៃ​ សង់​ផ្ទះ​អោយ​ម្តាយ​បាន​មួយ​នៅ​ស្រុក​ ជាមនុស្ស​រួសរាយ​ ពូកែ​និយាយ​ណាស់​
លក់​ម្ជូរ​ 1 =3000រៀល​ បេី​យក​ 3=10000រៀល​ សំនួរ​សួរ​ថា​ តេី​កាងារ​បែប​នេះ​អ្នក​ចង់​ធ្វើ​ទេ​ ? ចុះ​វ័យ​ប៉ុណ្ណេះ​ហេីយ​សល់​អី​ខ្លះ​ ? តេី​ការ​ងារ​បែប​ណា​ដែល​គិត​ថា​សម្យ​នឹង​ខ្លួន​ឯង​? ចូរ​កុំ​វាយ​តម្លៃ​គេ​ បេី​គ្រាន់​តែ​អ្នក​ឃេីញ​គេ​តែសំបក​ក្រៅ​ #អត្តបទ​ជីវិត​ពិត​បែប​អប់រំ”

សរុបសេចក្តី​មក បុគ្គល​ម្នាក់ៗ​មានតម្លៃ​ពិសេស​រៀងខ្លួន​។ គ្មាន​នរណា​អស្ចារ្យ​ជាង​នរណា​ឡើយ​។ ហើយ​តម្លៃ​របស់​មនុស្ស មិន​ស្ថិតនៅលើសំបក​ក្រៅ នោះទេ​។ សំបក​ក្រៅ គ្រាន់តែ​ជា​ទម្រង់ រីឯ ខ្លឹមសារ គឺជា​សំបក​ខាងក្នុង​៕

Written by