ទម្លាប់អាក្រក់ទាំង ៨នេះហើយ ដែលធ្វើឱ្យអ្នកឡើងទម្ងន់កាន់តែខ្លាំងឡើង ដោយមិនដឹងខ្លួន

អ្នកមិនបានដឹងទេថាមានទម្លាប់មួយចំនួនដែលអ្នកកំពុងអនុវត្តន៍បានក្លាយជាវិបាតធំក្នុងការសម្រកទម្ងន់មិនបានជោគជ័យ ទោះប្រឹងយ៉ាងណាក៏ស្រករយៈពេលខ្លីប៉ុណ្ណោះ។ ការឡើងទម្ងន់ អាចបង្កឲ្យមានផលវិបាកជាច្រើនដល់សុខភាព ក៏ប៉ុន្តែអ្នកដឹងទេថា តើមានកត្តាអ្វីខ្លះដែលនាំឲ្យឡើងទម្ងន់? ក្រុមអ្នកជំនាញបានរកឃើញកំហុសជាច្រើន ដែលមនុស្សឡើងទម្ងន់ដោយមិនដឹងខ្លួន ។

ខាងក្រោមនេះគឺជាទម្លាប់អាក្រក់ទាំង ៨ ដែលធ្វើឱ្យមនុស្សឡើងទម្ងន់ដោយមិនដឹងខ្លួន៖

    1. ទទួលទានអាហារគ្មានសុខភាព គ្មានកាល់ឡូរី ឬកម្រិតកាល់ឡូរីទាប (កាល់ឡូរីជាអ្នកដុតជាតិខ្លាញ់)។
    2. ទទួលទានអាហារមានជាតិខ្លាញ់ទាបតែសម្បូរជាតិស្ករខ្ពស់។
    3. ទទួលទានរបបអាហារមានជាតិប្រូតេអ៊ីនខ្ពស់។
    4. មិនហ៊ានផឹកទឹកច្រើន ព្រោះខ្លាចឡើងទម្ងន់ តែតាមការពិតវារឹតតែធ្វើឱ្យឡើងទម្ងន់។
    5. អត់ទទួលទានអាហារសម្រន់សោះ។ អ្នកជំនាញនិយាយថា ពិសាអាហារស្រន់ខ្លះជួយពន្លឿនការដុតរំលាយអាហារ និងជួយសម្រកទម្ងន់ផងដែរ។ អាហារសម្រន់គួរតែជាអាហារល្អដល់សុខភាព។
    6. ទទួលទានញាំុបន្លែជាមួយនឹងទឹកម៉ាយ៉ាណែត។
    7. មិនព្រមពិសាជាតិខ្លាញ់ល្អ ដូចជា​អូមេហ្គាបីដែលមានក្នុងត្រីជាដើម។
    8. ហាត់ប្រាណពេលឃ្លាន ឬក្រពះទទេរ៕

Written by