ទ្រលឹងទឹងជូរមែនពិត តែមានអត្ថប្រយោជន៍ដ៏ច្រើនចំពោះសុខភាព ដែលអ្នកពុំដែលដឹង

បច្ចុប្បន្ននេះផ្លែទ្រលឹងទឹងគឺជាផ្លែឈើដែលពេញនិយមបំផុត សម្រាប់អ្នកដែលចូលចិត្តញុំាម្ជូរ។ ម្យ៉ាងវិញទៀតនោះក៏មានមនុស្សភាគច្រើនបានស្គាល់ពីវាផងដែរ ប៉ុន្តែពួកគេនៅមិនទាន់ដឹងទេថាវាមានអត្ថប្រយោជន៍បែបណាខ្លះចំពោះសុខភាព។ ហេតុនេះបានជាយើងនាំយកនូវចំណេះដឹងអំពីអត្ថប្រយោជន៍របស់ផ្លែទ្រលឹងទឹង មកចែករំលែកទាំងអស់គ្នា។

ខាងក្រោមនេះ ជាអត្ថប្រយោជន៍ដ៏ច្រើនរបស់ទ្រលឹងទឹងចំពោះសុខភាព ដែលអ្នកពុំដែលដឹង៖

  1. ព្យាបាល​ក្អក ដោយ​គ្រាន់តែ​ទទួលទាន​១ទៅ​២រ​ផ្លែ​។​
  2. ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ៖ យក ៦ ផ្លែ​ដំ​កម្ទេច​លាយ​ជាមួយនឹង​ទឹក​មួយ​កែវ​ ។ ដាំ​អោយ​ពុះ បន្ទាប់មកស្រិតយកទឹកនិងផឹក ២ ដងក្នុងមួយថ្ងៃ។
  3. ឈឺធ្មេញ ៖ ដំ​កម្ទេច​ផ្លែ​ទ្រលឹងទឹង​មួយ និង​យកមក​បិទ​ពីលើ​កន្លែង​ធ្មេញ​ឈឺ​។
  4. ព្យាបាល​មុន ៖ ដំ​កម្ទេច​ផ្លែ​ទ្រលឹងទឹង យកមក​លាប​លើ​មុខ​ទុកចោល ៤-៥ នាទី​សឹម​លាង​ទឹក​ចេញ​។​
  5. ព្យាបាល​ច្រាំង​អណ្តាត ៖ ដំ​កម្ទេច​ផ្លែ​ទ្រលឹងទឹង យកមក​លាប​លើ​អណ្តាត​ទុកចោល ៤-៥ នាទី​សឹម​លាង​ទឹក​ចេញ​។​
  6. បំបាត់​ឈឺសន្លាក់ ៖ យក​ស្លឹក​ផ្លែ​ទ្រលឹងទឹង​មួយ​ក្ដាប់ និង​គ្រាប់​របស់​វា​មួយ​ដំ​កម្ទេច​ចូលគ្នា​ឱ្យ​សព្វ លាយ​ជាមួយនឹង​ទឹក​បន្តិច និង​យកមក​លាប​លើ​កន្លែង​ឈឺ ២-៣ ក្នុង​មួយថ្ងៃ​។

Written by