ថ្ងៃពិសេស នាយចឺមកាន់តែជិតមកដល់ ក្រោយគ្រួសារ អូនហ្វា និង រូបលោក ទទួលទានអាហារជុំគ្នាដូចគ្រួសារតែមួយ

ប្រិយមិត្ត បានស្គាល់រួចមកហើយពី តារាកំប្លែង និងជាតារាម្រៀង នាយ ចឺម ដែលបច្ចុប្បន្ននេះ លោកកំពុងមានការគាំទ្រពីមហាជន ក៏ដូចជាហ្វេនៗរបស់លោកផ្ទាល់ មិនត្រឹមតែជាតារាល្បី នោះទេ លោកក៏ជាតារាកំប្លែងមួយរូបផងដែរ ។ យ៉ាងណាមិញ ថ្មីនេះ លោកហាក់ជាមានភាពមមាញឹកយ៉ាងខ្លាំងជាមួយ និងការងារជាតារាច្រៀង ។

ក្នុងនោះដែរ លោក ក៏បានបង្ហាញនៅមុខគូស្នេហ៍ថ្មីរបស់លោកផងដែរ ដែលនាងជាអតីតបរវកញ្ញាមួយរូប ដែលធ្លាប់បានតំណាងឲ្យកម្ពុជា​ ទៅប្រកួតនៅលើឆាកអន្តរជាតិ ។ ហើយថ្មីៗនេះ កាន់តែស៊ីជម្រៅ គ្រួសារ អូនហ្វា និង នាយចឺម ទទួលទានអាហារជុំគ្នាដូចគ្រួសារ កំពុងទទួលទានអាហារជុំគ្នា មើលទៅមានភាពស្និទ្ធស្នាលដូចគ្រួសារតែមួយ ។

នេះបង្ហាញអោយឃើញថា ទោះបីកន្លងមកតារាសម្តែងរូបស្រស់ អូនហ្វា និង នាយ ចឺម មិនបានសារភាពពីចំណងស្នេហ៍ជាសាធារណៈក៏ពិតមែន តែតាមរយៈទំនាក់ទំនងក៏ដូចជារូបភាពជុំគ្នា កន្លងមកគេជឿថាតារាវ័យក្មេងទាំងពីរជាគូស្នេហ៍នឹងគ្នាយ៉ាងប្រាកដ ថែមទាំងមានការដឹងឮពីសំណាក់ចាស់ទុំផងដែរ ។

យ៉ាងណាមិញ គេក៏ចង់ឃើញ រោងការរបស់ពួកគេ ថានឹងរៀបចំ ថ្ងៃពិសេសនៅពេលណា ព្រោះថាដំណាក់កាលរបស់ពួកគេ ក៏ឈានដល់ចាស់ទុំហើយដែរ ដូច្នេះវាមិនពិបាកក្នុងការ រៀបការនោះទេ តែមិនដឹងថា សាមីខ្លួន ចង់រៀបការ សាងជីវិតគ្រួសារ នៅអាយុប៉ុន្មាននោះ៕

Written by