ហួសចិត្តពេលឃើញផ្ទះគ្រួសារអ្នកក្រីក្រ​នៅ​ខេត្ត​ប៉ៃលិន​ ដែល​តវ៉ាចង់បាន​អំណោយ​ និង​ ចោទប្រកាន់​ អាជ្ញាធរ​មូលដ្ឋាន​ថា​ មិនចេញ​ប័ណ្ណ​ សមធម៏​អោយពួកគាត់​

យោងតាមគណនីហ្វេសប៊ុកលោកផែង វណ្ណៈ បានបង្ហោះរូបភាព គ្រួសារអ្នកក្រីក្រ​នៅ​ខេត្ត​ប៉ៃលិន​ ដែល​តវ៉ាចង់បាន​អំណោយ​ និង​ ចោទប្រកាន់​ អាជ្ញាធរ​មូលដ្ឋាន​ថា​ មិនចេញ​ប័ណ្ណ​ សមធម៏​អោយពួកគាត់ ដោយលោកបានសរសេររៀបរាប់ថា៖ “ផ្ទះគ្រួសារអ្នកក្រីក្រ​នៅ​ខេត្ត​ប៉ៃលិន​ ដែល​តវ៉ាចង់បាន​អំណោយ​ និង​ ចោទប្រកាន់​ អាជ្ញាធរ​មូលដ្ឋាន​ថា​ មិនចេញ​ប័ណ្ណ​ សមធម៏​អោយពួកគាត់​ ។ ហ៉ឺម​ ឃេីញផ្ទះ​ពួកគាត់​ អាណិតខ្លោចចិត្ត​” ។

សូមរំលឹកថា៖ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ មិថុនានេះថា កាលពីពេលថ្មីៗកន្លងមកនេះ សម្ដេចបានប្រកាស ដាក់អោយប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារ ផលប៉ះពាល់នៃជំងឺកូវីដ-១៩” ។

នៅក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងព្រមានចាត់វិធានការក្ដៅ ទៅកាន់អាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណា មានករណីមិនប្រក្រតី ក្នុងការផ្ដល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ ។

បច្ចុប្បន្នគ្រួសារដែលមានប័ណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) មានជាង ៥៦ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាល ត្រូវចំណាយថវិកាប្រមាណ ២៥លានដុល្លារ ក្នុងមួយខែៗសម្រាប់បើកផ្តល់ជូន ៕

Written by