ព្រះសង្ឃខ្មែរមួយអង្គកំពុងល្បីខ្លាំង ដោយសារតែ មានរាងខ្ពស់សង្ហា បង្ហាញសាច់សខ្ចី សាច់ដុំធំកង់ៗ ពិសេសមុខមាត់វិញ នៅតែម៉ត់រលោង ក្មេងជាងវ័យ គ្មានស្នាមជ្រីជ្រួញ សូម្បីបន្តិច

កាលពី​ពេល​ថ្មីៗនេះ ព្រះសង្ឃខ្មែរមួយអង្គកំពុងល្បីខ្លាំង ដោយសារតែ មានរាងខ្ពស់សង្ហា ដូចតារាបង្ហាញម៉ូតអាជីព បង្ហាញសាច់សខ្ចី សាច់ដុំធំ កង់ៗទៀតផង ពិសេសមុខមាត់វិញ នៅតែម៉ត់រលោង ក្មេងជាងវ័យ គ្មានស្នាមជ្រីជ្រួញ សូម្បីបន្តិច ធ្វើឲ្យអ្នកទស្សនាឃើញហើយ ពិតជាទប់ចិត្ត លាន់មាត់សរសើរមិនបាន ដោយសារតែ រូបរាងដ៏ទាក់ទាញរបស់ រូបនេះ ។ មិនត្រឹមតែប៉ុណ្ណោះ លោកបងថែមទាំងរៀនចប់អនុបណ្ឌិត និង ត្រៀមរៀនបន្តទៅសហរដ្ឋអាមេរិកទៀតផង ។

លើសពីនេះទៀតព្រះសង្ឃអង្គនេះ ថែមទាំងមានទេពកោសល្យថតរូបដូចម៉ូឌែល និងមានអ្នកថតរូបផ្ទាល់ខ្លួន ដើរលេងកម្សាន្តទៅកាន់តំបន់ទេសចរណ៍ល្បីៗជាច្រើននៅប្រទេសកម្ពុជា ។ នៅក្នុងនោះ ព្រះអង្គតែងតែហៅព្រះនាមខ្លួនឯងថា ណេនថៃ ហើយគណនីហ្វេសប៊ុករបស់ ព្រះតេជគុណ មានឈ្មោះថា Thaichan Ley ។

តាមប្រភពបានអោយដឹងថា ព្រះតេជគុណ ព្រះតេជគុណ ជាព្រះសង្ឃគង់នៅវត្តមួយនៅរាជធានីភ្នំពេញ ។

  

Written by