អ្នកនាង Riya ក្រាបសំពះសុំខមាទោសចំពោះម្តាយ សុំអោយអ្នកម្តាយលើកលែងទោសអោយរាល់កំហុសខុសឆ្គង

តារាហ្វេសប៊ុកល្បីឈ្មោះ អ្នកនាង Love Riya បច្ចុប្បន្ន នាងទទួលបានការចាប់អារម្មណ៍ច្រើន ពីមហាជន ជាពិសេស មួយរយៈចុងក្រោយនេះ នាងក៏បានបង្ហាញមុខនៅក្នុងសង្គមសិល្បៈ ដូចជា ថតសម្អាងការ និង​ឡើងច្រៀងតាមឆាកតន្ត្រីនានាផងដែរ។

បើទោះបីពេលនេះ នាងមានឈ្មោះជាស្ត្រីមេម៉ាយ តែជីវិតរស់នៅរបស់ Love Riya វិញ ពិតជាមិនធម្មតា ដោយនាង កាន់តែជោគជ័យជាមួយមុខជំនួញលក់តាមអនឡាញ ហើយនាងក៏កាន់តែមានជីវភាពធូរធាជាងមុន រហូតដល់មានផ្ទះធំស្កឹមស្កៃ មានឡានរាប់គ្រឿងទៀតផង។

លើសពីនេះទៅទៀត នាងតែងតែ បង្ហោះរូបភាពសប្បាយ ឡូយឆាយ ពីសកម្មភាពរស់នៅប្រចាំថ្ងៃ ឲ្យអ្នកគាំទ្របានឃើញជានិច្ច តែប៉ុន្មានម៉ោងមុននេះ ស្រាប់តែនាងបង្ហោះរូបភាពជាច្រើនសន្លឹកសម្តែង​នូវ​ដឹងគុណ​ចំពោះ​អ្នកម្តាយ​ខណៈ​ដែល​គាត់កំពុងតែឈឺ​ ដោយការ​ក្រាប​សំពះ​ ព្រមជាមួយ​ខ្លឹមសារ​រៀប​រាប់​ថា៖«ថ្ងៃនេះនាងខ្ញុំ love Riya បានក្រាបសំពះសុំខមាទោសចំពោះម្តាយនាងខ្ញុំដែលគាត់ខិតខំចិញ្ចឹមបីបាច់ថែរក្សាទំរាំតែកូនបានប៉ុណ្ណេះ ។

កូនមិនដែលចង់បានអ្វីពីម្តាយទេ អ្វីដែលកូនចង់បាននោះគឺគ្រាន់តែចង់លឺពាក្យលើកលែងទោសរាល់កំហុសខុសឆ្គងដែលកូនបានធ្វើទាំងអំបាលម៉ាន សុំអោយអ្នកម្តាយលើកលែងទោសអោយរូបកូនផង តែឥឡូវនេះកូនបានលឺហើយកូនពិតជាសប្បាយចិត្តណាស់ ជូនពរអោយអ្នកម្តាយឆាប់ជា»។

Written by