រឿងដ៏ភ្ញាក់ផ្អើល លាយឡំនឹងភាពរីករាយយ៉ាងខ្លាំង ស្រ្តីខ្មែរម្នាក់ អ្នកបន្ទាយមានជ័យ មានកូនភ្លោះ ៤នាក់ ដែលជាករណីពិសេសកម្រកើតមាន

កាលពីពេលថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើល លាយឡំនឹងភាពរីករាយយ៉ាងខ្លាំង ដែលត្រូវបានមហាជនជានាំគ្នាស៊ែរតៗគ្នាជាច្រើន បន្ទាប់ពីស្រ្តីខ្មែរម្នាក់ អ្នកបន្ទាយមានជ័យ មានកូនភ្លោះ ៤នាក់ ដែលជាករណីពិសេសកម្រកើតមាន ។

នៅក្នុងនោះដែរ ដោយយោងតាម គណនីហ្វេសប៊ុកបន្ទប់ពិគ្រោះព្យាបាលជំងឺ វេជ្ជបណ្ឌិត. ប៊ូ វិបោន បានបង្ហោះសារ ព្រមទាំងរូបភាព បង្ហាញពីអ្នកម្ដាយ និងកូនភ្លោះទាំង៤ តាមរយៈការបង្ហោះនេះ បានសរសេររៀបរាប់ថា៖

“អ្នកបន្ទាយមានជ័យ មានកូនភ្លោះ ៤នាក់ហើយ ថ្ងៃនេះនៅបន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជបណ្ឌិត. បូ៑ វិបោន ផ្លូវលេខ ៣ បានពិនិត្យស្រ្តីមានផ្ទៃពោះ ដែលរស់នៅ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ឃើញថាគាត់មាន កូនភ្លោះ៤ អាយុ ៣ខែ ជាករណីពិសេស យើងខ្ញុំពិនិត្យជូនដោយពុំយកកំរៃ និងបានពន្យល់ប្អូនស្រី អោយទៅផ្ញើរពោះនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ ជូនពរប្អូនស្រីមានសុខភាពល្អ ”

នៅក្នុងនោះផងដែរ ក៏ឃើញមានអ្នកចូលរួមអបអរសាទរ ដល់អ្នកម្ដាយ និងកូនភ្លោះទាំង៤ អោយកាន់តែមានសុខភាពល្អ ផងដែរ

សូមទស្សនាវីដេអូនៅខាងក្រោមនេះ

Written by