កំសត់តាំងពីនៅរស់ រហូតដល់ស្លា.ប់! ពិធីបុណ្យស.ព តារាកំប្លែង Mr Queen មានតែពីរនាក់ម៉ែកូន គ្មានញាតិសណ្តាននោះទេ ទើបសម្រេចបូជាស.ព នៅល្ងាចនេះតែម្តង

ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត ដែលកាលពីវេលាម៉ោង ២រំលងអាធ្រាត ឆ្លងចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ដោយលោក វឌ្ឍនា ហៅ Mr Queen ដែលជាតារាសម្ដែងភេទទី៣ បានទទួលមរណភាពហើយ ក្រោយធ្លាក់ខ្លួនឈឺមានជំងឺមហារីក និងរបេងអស់រយៈពេលជាច្រើនខែកន្លងមកហើយ។ ក្រោយពីទទួលបានដំណឹងដ៏សោកសៅមួយនេះភ្លាម ធ្វើឲ្យមហាជនពិតជាមានការសោកស្តាយ និងអាណិតជាខ្លាំង។

យោងតាមហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានប្រាប់ឲ្យដឹងថា “ដោយសារតែបុណ្យស.ពតារាសម្តែង លោក មីស្ទើឃ្វីន មានតែពីនាក់ម៉ែកូន គ្មានញាតិសណ្តាន ខ្ញុំបាទ អុឹម ជីវ៉ា និងម្តាយគាត់បានពិភាក្សាថានិងបូជាស.ពគាត់នៅល្ងាចនេះ វេលារម៉ោង ៣ រសៀលនេះ អាស្រ័ដូចនេះសូមបងប្អូនសិល្បៈករសូមជ្រាបជាដំណឹង ព្រោះពិធីបុណ្យទាំងមូលគឺខ្ញុំបាទនិងក្រុមការងារ ជាអ្នករ៉ាបរងទាំងអស់ ហើយក៏មានប្អូនបញ្ញាសិទ្ធ មកជួយដែរ ធ្វើយ៉ាងណាអោយគាត់បានទៅដោយសេចក្តីស្ងប់ ឈ្មោះសប្បុរជនខ្ញុំនិងផ្សាយជូនពេលចប់បុណ្យល្ងាចនេះ” ។

ក្នុងនោះដែរ ខាង ខ្មែរធូដេរ យើងក៏ចូលចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនៃគ្រួសារស.ពផង៕

Written by