មហាជនជាច្រើនបាននាំគ្នារិះគន់បទចម្រៀងមួយបទ ដែលមានចំណងជើងថា អ្នកព្រៃវែងអាក្រក់ត្រង់ណា

ថ្មីៗនេះ មហាជនជាច្រើនបាននាំគ្នារិះគន់បទចម្រៀងមួយបទ ដែលមានចំណងជើងថា៖ ” អ្នកព្រៃវែងអាក្រក់ត្រង់ណា ” ដែលការសម្តែងនៅក្នុងបទនោះ បាននិយាយមើលងាយទៅលើអ្នកព្រៃវែង ដោយមិនមានហេតុផលមិនសមទទួលយកបាន នូវសំដី​ ប្រមាថបែបនេះ​ ។ នៅក្នុងនោះមហាជននាំគ្នាលើកឡើងថា៖

“នេះមិនមែនជាការអប់រំទេ​ នេះជាអត្ថន័យមេីលងាយអ្នកព្រៃវែង​ ដូច្នេះអ្នកនិពន្ធចម្រៀង​ត្រូវចេញមុខមកបកស្រាយ​ បេីសមហេតុផលអាចទទួលយបានមិនអីទេ​ តែបេីអ្នកនិព្វន្ធមិនចូលចិត្តអ្នកព្រៃវែងហេីយនិព្វន្ធគ្រាន់តែនិយាយថា​ អប់រំគឺទទួលមិនបានដោយសារក្នុងអត្ថន័យរក​ ចំណុចអប់រំមិនឃេីញ”

“ខាងស្រីប្រតិកម្មហួសហេតុពេក ការពិតតាំងពីដេីមមកមិនដែលមានការរេីសអេីងដូចអ្នកនិពន្ធសរសេរឡេីង គឺមានតែការនិយាយលេងសេីចចំអន់អោយមិត្ដភ័ក្រ្ថដែលជាអ្នកព្រៃវែងទេ ការពិតគ្មានចឹងទេ កុំនិពន្ធជ្រុលរបៀបនេះនាំអោយប៉ះពាល់ដល់អ្នកព្រៃវែងទូទៅ។”

“ដោយសារល្បីតៗគ្នារឿងអាក្រក់ៗរបស់ខេត្តទេីបជាប់ថាអោយតែអ្នកព្រៃវែងមិនល្អ តែវាមិនមែនចឹងទេមនុស្សខេត្តណាក៏ដោយតែងមានល្អមានអាក្រក់ តែអ្នកនិពន្ធផ្ដោតតែខេត្តនេៈពេកហេីយ រាងជ្រុលហេីយ ”

“ខ្ញុំក៍ជាអ្នក​ព្រៃវែង​ដែរ ទទួល​យកមិនបាន​ទេ​ សំដី​ ប្រមាថបែបនេះ​ !”

“វាមានលក្ខណះបញ្ឆេះអោយរើសអើងជាតិសាសន៍ឯង សូមបញ្ឈប់ភ្លាមទៅវប្បធម៌បែបនេះ ម្តាយខ្ញុំក៏អ្នកព្រៃវែងដែរ រស់ក្នុងភាពថ្លៃថ្នូរណាស់”

សូមទស្សនាវីដេអូនៅខាងក្រោមនេះ

Written by