កុំក្លាសេរបស់ទាំងនេះ ក្នុងទូរទឹកកករបស់អ្នក

ទូរទឹកកករបស់អ្នកមិនត្រឹមតែអាចធ្វើការបង្កកការ៉េមតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ល្អផងដែរក្នុងការជួយថែរក្សាម្ហូបអាហាររបស់អ្នកឲ្យនៅស្រស់ល្អ។ គន្លឹះ៣យ៉ាងក្នុងការក្លាសេម្ហូបអាហាររបស់អ្នកឲ្យត្រឹមត្រូវ៖

១. បែងចែកម្ហូបអាហារ
នេះជាគន្លឹះមួយដ៏សំខាន់៖ អ្នកត្រូវក្លាសេម្ហូបអាហាររបស់អ្នកដោយកាត់ឬបែងចែកជាផ្នែកៗ! បែងចែកឬកាត់ម្ហូបអាហាររបស់អ្នកដាក់ក្នុងប្រអប់តូចៗ ឬដាក់ក្នុងថង់ ពីព្រោះថាអ្នកមិនអាចក្លាសេម្ដងទៀតបានទេ នៅពេលអ្នករំលាយឬយកមកញ៉ាំវាហើយ។ អ្នកនឹងញ៉ាំសាច់ ៣គីឡូក្រាមក្នុងរយៈពេល ៣ថ្ងៃ ឬអ្នកនឹងបោះវាចោលពេលអ្នកញ៉ាំមិនអស់។

២. កុំក្លាសេរបស់ទាំងនេះ៖
កុំក្លាសេផ្លែក្រូចឆ្មា ត្រសក់ សាឡាត់ ឬបន្លែទាំងឡាយណាដែលមានផ្ទុកជាតិទឹកច្រើន ពីព្រោះវាអាចធ្វើឲ្យបន្លែទាំងនោះរលួយ។ កុំក្លាសេស៊ុតដែលស្ងោរឆ្អិន បន្លែជី ផលិតផលដូចជាហ្រូម៉ាត និងផលិតផលដែលមានជាតិកាបូនជាដើម។

៣. ក្លាសេម្ហូបរបស់អ្នកនៅពេលស្រស់ៗ
កុំរង់ចាំរហូតដល់ពេលចុងក្រោយទើបយកសាច់មាន់ដែលនៅសល់យកទៅក្លាសេ។ អ្នកគួរក្លាសេម្ហូបអាហារដែលនៅស្រស់ដើម្បីរក្សាគុណភាព រសជាតិ និងជីវជាតិរបស់វា។

Open Refrigerator Filled With Fresh Fruits And Vegetable; Shutterstock ID 561902914

Written by