ជីវិតនិងសង្គម

លឿនពេកហើយ ជាគ្រួសារដែលមានសុភមង្គលខ្លាំងបំផុត ដល់ថ្នាក់ ព័ត៌មានចុះផ្យាយ មិនគួរប្អូនស្រីចាកចេញពីប្តី និងកូនបែបនេះទេ

ប្អូនទាំងពីរស្រលាញ់គ្នាណាស់​ ដឹងថាប្រពន្ធសុខភាពខ្សោយប្អូនប្រុស​ ជាស្វាមី​ ព្យាយាមគ្រប់វិធី​ ដេីម្បីអោយប្អូនស្រីរឹងមាំ​ និងមានស្នាមញញឹម​ ជាមួយគ្នាជារៀងរហូត​ តែក្រោយពេលដែលប្អូនស្រីបានផ្តល់កំណេីតកូនជាទីស្រលាញ់ជូនគ្រួសារ​ បែរជាបញ្ហាបេះដូងធ្វេីទុក្ខទោម្នេញ​ រហូតបិទភ្នែកគ្មានថ្ងៃត្រលប់ទៅវិញ មួយរយៈនេះបងតាមដានAcc ប្អូនស្រុសរហូតបួងសួងសូមអោយប្អូនងេីបឡេីងដេីម្បីមេីលមុខកូន​ តែបែជាមិនអាច​ ។

យោងតាមគណនីហ្វេសប៊ុក ឈ្មោះ Coca Nickolla Ritzia បានបង្ហោះសាររៀបរាប់ទៅកាន់មិត្តរបស់នាងដែលបានមរ.ណៈភាពកាលពីថ្មីៗនេះថា៖”លឿនពេកហើយសម្លាញ់ ហេតុអ្វីមនុស្សល្អទៅលឿនបែបនេះ បង្កើតកូនហើយ ហេតុអ្វីមិនបានមើលមុខកូនចឹង ? ងើបមក ប្តីហែងឆ្កួតឥលូវហើយ ហែងមានអាណិតប្តី អាណិតកូន អាណិតអ្នកផ្ទះអត់ ? ជាគូរស្នេហ៍ ជាគ្រួសារដែលមានសុភមង្គលខ្លាំងបំផុត ដល់ថ្នាក់ ពត៍មានចុះពីហែង សូមជាតិក្រោយកុំអោយអាយុខ្លីដូចជាតិនេះទៀតណា” ។

នៅក្នុងនោះ គណនីហ្វេសប៊ុក ឈ្មោះ Coca Nickolla Ritzia ក៏បានបញ្ជាក់ពីការស្លា.ប់របស់មិត្តរបស់នាងថា៖ “គាត់មានជំងឺបេះដូង ឆ្លងទន្លេដោយជោគជ័យ មិនទាន់បានឃើញមុខកូនផង ក៏ទៅចោលគ្នាបាត់” ។

បន្ថែមពីនោះដែលបុរសដែលត្រូវជាស្វាមីក៏បាន សរសេររៀបរាប់ទាំងមិនអស់ចិត្តថា៖ “ឬមួយដូចពាក្យអូននិយាយពិតមែន “បងជំពាក់កម្មអូន បងត្រូវសងអូនក្នុងជីវិតនេះដោយការស្រឡាញ់ មើលថែគ្រប់បែបយ៉ាង” តែនេះមិនទាន់បាន10ឆ្នាំផង ហេតុអ្វីបានចង់ឲ្យបងឈប់ត្រឹមនេះ ។ កុំព្យាយាមចាកចេញទៅ ហើយទុកឲ្យរស់នៅជាមួយអនុស្សាវរីយ៍ បងមិនចង់ទេ បងចង់រស់នៅជាមួយអូនប្រពន្ធជាទីស្រឡាញ់ ប្តីស្រឡាញ់ប្រពន្ធខ្លាំងជាទីបំផុត ហើយស្រឡាញ់អូនរហូតណាម្ចាស់ជីវិតបង អូនជាបេះដូងបងជានិច្ចប្រពន្ធជាទីស្រឡាញ់ សូមឲ្យអូនមានសុខភាពល្អរឹងមាំឡើងមកវិញមក ” ។

ជាចុងក្រោយ ខាងយើងខ្ញុំ ក៏សូមចូលរួមរំែលកទុក្ខផងដល់បងប្រុសដែលត្រូវជាស្វាមី ចំពោះការបាត់បង់ភរិយាជាទីស្រឡាញ់ ត្រូវរឹងមាំឡើងដើម្បីកូនជាទីស្រឡាញ់ ។ សូមអោយវិញ្ញាណក្ខន័្ធប្អូនស្រីទៅកាន់សុគតិភព