តារាសម្តែងហុងកុង សម្រស់ចាស់ពេក រហូតដល់ អ្នកគាំទ្រហៅថា “មេធ្មប់គួរឱ្យខ្លាច”

តារាសម្តែងហុងកុងចូលនិវត្តន៍ Rosamund Kwan ដែលល្បីក្នុងរឿងបែបស្នេហាផ្អែមល្ហែម និងរឿងបែបកាប់ចាក់ជាមួយតារាល្បីៗដូចជាអាម៉ាប់ កុំកុំ ទិនហ្វី និងឈិឡុងជាដើម គឺជាស្រីស្អាតដ៏លេចធ្លោបំផុតមួយរូបក្នុងទសវត្សរ៍ ១៩៩០ ។ ពេលនេះ វ័យជរាកំពុងតាមយាយីសម្រស់របស់តារាសម្តែងហុងកុងរូបនេះ ហើយមុខមាត់ចាស់សម្បើមរបស់លោកស្រី Rosamund Kwan បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណេត ។

សម្រស់ចាស់របស់ Rosamund Kwan ញ៉ាំងឱ្យអ្នកលេងវេបសាយ Weibo សង្ស័យថាតើនាងបានវះកាត់កែសម្រស់ឬតើនាងចាក់ Botox ច្រើនពេកឬយ៉ាងណា ហើយពួកគេអស់សង្ឃឹមណាស់ចំពោះសម្រស់របស់នាង។ អ្នកលេងអ៊ីនធឺណេតម្នាក់សរសេរថា “ប្រហែលនាងចាក់ Botox ច្រើនពេកហើយមើលទៅ? ឥឡូវនាងមើលទៅគួរឱ្យខ្លាចនិងដូចមេធ្មប់ចឹង។

នៅក្នុងពិធីខួបកំណើតគម្រប់អាយុ ៥៧ ឆ្នាំ Rosamund Kwan មើលទៅគ្មានខុសអីពីតារាសម្តែងចូលនិវត្តន៍មានទឹកមុខនឿហត់ចាស់ជរានិងស្នាមញញឹមស្ងួតនោះឡើយ។ គួរបញ្ជាក់ផងដែរថា នាង Rosamund Kwan បានចូលនិវត្តន៍ពីការសម្តែងក្នុងឆ្នាំ ២០០៧ នាងនៅតែបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ផ្សេងៗ ។

 

Written by