ប្រវត្តសាស្រ្ត

ប្រវត្តិ​ព្រះរាជ​វាំង​អាល់​ហែម​ប្រា (Alhambra​)​ របស់​អេស៉្បាញ​ ពិតជាមិនធម្មតាមែន!

ព្រះរាជ​វាំង​អាល់​ហែម​ប្រា (Alhambra​)​ របស់​អេស៉្បាញ​ ត្រូវបានសាងសង់ឡើង នៅក្នុងឆ្នាំ​ 1238 ដល់ ឆ្នាំ 1354 ក្នុងរជ្ជកាលព្រះបាទ មហាម៉ាត់ ទី1 អុិមិស៏ ជាព្រះមហាក្សត្រ ម៉ូស្លុីម ជនជាតិមួយក្នុងខ្សែរាជវង្ស ណាសរីត នឹង ជារាជវង្ស ចុងក្រោយនៃសាសនា ម៉ូស្លុីផងដែរ។

ព្រះរាជវាំង អាល់ហែមប្រា មានទីតាំង ស្ថិតនៅក្នុងទីក្រុង ក្រេណាដា ភាគខាងត្បូងប្រទេស​អេស៉្បាញ​ ។ អាល់ហែមប្រា គឺជាឈ្មោះ ដែលតំណាងអោយពណ៌ក្រហម ហើយរាជវាំងនេះសាងសង់ឡើង ពីសិលាពណ៌ក្រហមផងដែរ​ ។​

ចំណែកនៅខាងក្នុងសាលដ៏ធំ នៅតាមទ្វារចូល គេឃើញមានចម្លាក់ក្បូរក្បាច់ដ៏ល្អវិចិត្រ ដែលជា​សិល្ប:របស់ជនជាតិអារ៉ាប់ ។ ចំណែក នៅចំកណ្ដាលប្រសាទវិញ មានអាងទឹកពុះមួយ​នឹងមាន​រូបចម្លាក់តោក្រាប ធ្វើឡើងពីថ្មកែវ ចំនួន 12 ក្បាលផងដែរ។

លើសពីនេះទៅទៀត អ្វីដែលពិសេសនោះ គឺ នៅតាមទ្វារមានលម្អទៅដោយ សិល្ប:ចម្លាក់​ដ៏ល្អ​វិចិត្ររបស់ជនជាតិមួរផងដែរ។ រហូតមកដល់ឆ្នាំ 1492 ជាយុគផ្ដួលរលំនគរ អារ៉ាប់ ដែលគ្រប់​គ្រងលើទឹកដី អេស៉្បាញ អស់ពេលជាច្រើនឆ្នាំមកនេះ ក្នុងរជ្ជកាល ព្រះបាទ ពូអាប់ឌុលឡោះ មហា​ម៉ាត់ទី 13 ។ បច្ចុបន្បន្ននេះ រាជវាំង មួយនេះក៏បានក្លាយ​ជាគោលដៅ​ទេសចរណ៏ដ៏សំខាន់ផងដែរ ៕