ស្លុតចិត្តណាស់ វាលឿនពេកហើយ សម្រាកចុះអូន អូនក៏ហត់ច្រើនហើយដែរ សុំទោសផងដែលបងមិនបានទៅជូនដំណើរ

គ្រោះថ្នាក់ចរាចរណ៍ អ្នកណាក៏ធ្លាប់លឺពាក្យនេះដែរ! តាមរយៈនេះ មនុស្សមួយចំនួនគ្រាន់តែរងការខូចខាត ឬរងរបួសបន្តិចបន្តួចក៏រាប់ថាជារឿងធម្មតា ដោយឡែកមួយចំនួនទៀត ជីវិតត្រូវបានផ្លាស់ប្តូរទាំងស្រុង មានអ្នកខ្លះបានបាត់បង់បង្គោលគ្រួសារដ៏សំខាន់ អ្នកខ្លះបាត់បង់មនុស្សជាទីស្រលាញ់ អ្នកខ្លះត្រូវពិការ ព្រោះតែឃាតករលាក់មុខគឺ គ្រោះថ្នាក់ចរាចរណ៍នេះតែម្តង។ សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គា្ន ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

ជាក់ស្តែង ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២០ ម៉ោងប្រហែល11 ជាង នៅផ្លូវជាតិលេខ៦ ចំណុចភូមិ សាលាក្រៅ ខេត្តបន្ទាយមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍ ឡានតូរីសមួយគ្រួសារដឹកបន្លែផ្លែឈើ បានបែកកង់រេធ្លាក់ប្រឡាយក្រឡាប់ បណ្តាលឲ្យស្លាប់ ម្តាយ និងកូនស្រី ។ ដោយនៅក្នុងនោះ គណនីហ្វេសប៊ុកឈ្មោះ AhPin Cha Cha បានបង្ហោះសារលើបណ្តាញសង្គមថា៖”ស្លុតចិត្តណាស់ វាលឿនពេកហើយ សម្រាកចុះអូន អូនក៏ហត់ច្រើនហើយដែរ សុំទោសផងដែលបងមិនបានទៅជូនដំណើរ” ។

ជាចុងក្រោយ ក្រុមការងារយើងខ្ញុំសូមចូលរួមសោកស្តាយចំពោះគ្រួសាស​​ពដែលបាត់បង់សមាជិកជាទីស្រលាញ់របស់គ្រួសា និងសូម​វិញ្ញាណ​ ក្ខន្ធ​អ្នកទាំងពីរទៅកាន់សុគតិភព។

 

Written by