អាន​អត្ថបទ​នេះហើយ​ លោកអ្នក​នឹងមិន​ប្រើ​សំឡី​ត្បារ​ត្រចៀក​តទៅទៀតឡើយ​!

ត្រចៀកជាញាណដ៏សំខាន់មួយក្នុងចំណោមញាណទាំង៥របស់មនុស្សលោក។ សរីរាង្គមួយនេះ មាន មានតួនាទីយ៉ាងសំខាន់ ផ្នែកទំនួលខុសត្រូវខាងស្តាប់ ទទួលសំឡេង និងខាងរក្សាលំនឹងខ្លួនប្រាណ។ ត្រចៀកចែកចេញជាបីផ្នែក ៖ ត្រចៀកក្នុង -កណ្តាល -ក្រៅ។ ត្រចៀកខាងក្រៅ ឬស្លឹកត្រចៀក ជាផ្នែកមួយដែលគេមើលឃើញ និងដែល​គួរបាន​ទទួល​ការថែរក្សាអនាម័យ ចំណែក​ត្រចៀកកណ្តាលនិង​ក្នុង មិន​ត្រូវការ​ការសម្អាតទេ ព្រោះត្រចៀកដែលមានប្រព័ន្ធដ៏ស្មុគស្មាញ មានប្រព័ន្ធស្វ័យសម្អាត។

ការស្រាវជ្រាវ​ថ្មីៗ​ចុងក្រោយ​នេះ​បាន​បង្ហាញថា ការប្រើ​សំឡី​ត្បារ​ត្រចៀក​អាច​បណ្តាលឱ្យ​ទទួលបាន​លទ្ធផល​មិនល្អ​ពេល​កំពុង​សម្អាត​ត្រចៀក​។ មនុស្ស​ភាគច្រើន​ដែល​ប្រើ​សំឡី​ត្បារ​បានធ្វើ​ដាច់​ភ្នាស​ក្រដាសត្រចៀក​។ ប្រសិនបើ​រុក​វា​ចូល​ត្រចៀក​ជ្រៅ​ពេក ឱកាស​នៃ​ការ​ដាច់​ក្រដាសត្រចៀក​គឺមាន​ខ្ពស់​ណាស់​។

ការប្រើ​សំឡី​ត្បារ​ត្រចៀក​គឺជា​ប្រភព​នៃ​ការនាំ​មេរោគ​ចូលទៅ​ចម្លង​នៅ​ពាក់កណ្តាល​ត្រចៀក​ផងដែរ​។ ការឆ្លង​មេរោគ​នៅ​ពាក់កណ្តាល​ត្រចៀក​គឺជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ ដែល​ត្រូវការ​ពេល​យូរ​ឆ្នាំ​ដើម្បី​ព្យាបាល​ហើយ​វា​អាច​ប្រែ​ក្លាយទៅជា​បូស​ក្នុង​ត្រចៀក​ថែម​ទៀតផង​។ នៅមាន​ហានិភ័យ​ជា​ច្រើន​ផ្សេង​ទៀត ដែល​បណ្តាលមក​ពីការ​ជូន​សម្អាត​ត្រចៀក​ដោយតម្បារ​សំឡីញឹកញយ និង​ជ្រៅ​ជ្រុលនោះ​គឺ ស្បែក​​​បាត់បង់​តួនាទី​ជា​ស្រទាប់ការពារ ហើយ​ក្លាយ​ជា​ស្បែក​រលាក​រលាត់ក្រហាយ ឈឺ និង​ជា​ដើមហេតុ​ធ្វើ​ឱ្យ​មាន​អាការៈ​រមាស់​ត្រចៀក។ ជំងឺ​ត្រអក ដែលកើតក្នុង​ត្រចៀក​ ច្រើន​តែបណ្តាល​មក​ពី​ការ​សម្អាតត្បារ​ត្រចៀក​ជ្រុល​និង​ញឹកញយ​ពេក​ប៉ុណ្ណោះ មិនមែន​ដោយ​សារ​មាន​មេរោគ​ឬ​មាន​អ្វី​យាយីទេ។ ត្រចៀក​ស្អាត​ពេក គ្រាន់​តែ​ពី​មុជទឹក​អាង​ ទន្លេ ជាប់​គ្នា​ញយ​ថ្ងៃ​ ញយ​ដង ក៏​អាច​បង្ក​ឱ្យ​មាន​ការ​បង្ក​រោគលើ​ស្បែង​​នៅ​ក្នុង​ត្រចៀក​ រន្ធអាច​​ស្ទះ​ មាន​អារម្មណ៍​ធ្ងន់​ក្នុង​ត្រចៀក​ ហើយ​ឈឺ​ចុក​ចាប់​ខ្លាំង។

ប្រសិនបើ​លោកអ្នក​ធ្វើឱ្យ​ដាច់​ក្រដាស​ត្រចៀក​ហើយ​នោះ គ្រូពេទ្យ​នឹង​ប្រាប់​លោកអ្នក​ឱ្យធ្វើ​ការវះកាត់​ចៀស​មិន​រួច​នោះឡើយ​។ លោកអ្នក​នឹងត្រូវ​រ៉ាប់រង​ចំណាយ​ដ៏​ថ្លៃ​ក្នុង​ការវះកាត់​ត្រចៀក ដោយសារតែ​កំហុស​ដ៏​តូច​មួយ​នេះ​៕

Written by