ដឹង​មូលហេតុ​អ្វី​ទេ យន្តហោះ​ទោះ​ត្រូវ​រន្ទះ​បាញ់​ក៏​មិន​អី​ដែរ

តាម​ការ​ប៉ាន់​ស្មាន​ជា​មធ្យម​​រន្ទះ​បាញ់​យន្តហោះ​​នីមួយៗ​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​ឆ្នាំ​ ប៉ុន្តែ​ការ​បាញ់​នេះ​មិន​បាន​ធ្វើ​ឲ្យ​យន្តហោះ​ធ្លាក់​ម្ដង​ណា​ឡើយ​ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៦៣ មក ដោយសារការ ការពាររបស់យន្តហោះ ត្រូវ​បាន​ស្រោប​យ៉ាង​ជិត​បំផុត ជាពិសេសកន្លែងធុង​ផ្ទុក​ប្រេង​ឥន្ធនៈ​​ ។ ដូច​នេះ​ពេល​មាន​រន្ទះ​បាញ់​ក៏​មិន​អាច​បង្ក​ជា​ការ​ផ្ទុះ​បាន​ដែរ ពោល​អាច​ទ្រាំទ្រ​លើស​ពី​កម្លាំង​ដែល​រន្ទះ​បាញ់​អាច​បង្កើត​បាន​ទៅ​ទៀត ។ មួយ​វិញ​ទៀត​ដោយ​សារ​តែ​ប្រព័ន្ធ​បច្ចេកវិទ្យា​រ៉ាដា​កាន់​តែ​ទំនើប​ទៅ​​ក៏​បាន​រួម​ចំណែក​ជួយ​ឲ្យ​ពីឡុត​​ជៀស​ពី​ខ្សែ​ហោះហើរ​ដែល​មាន​រន្ទះ​បាញ់​បាន​ផង​ដែរ។

មិនត្រឹមតែប៉ុណ្ណោះ ខាង​ក្រៅ​តួរបស់​យន្តហោះ​​ ក៏មានឧបករណ៍​រាង​ដូច​អង់តែន​ឈ្មោះ​ថា​ Static Wicks ដែលវាអាចការពារ រន្ទះ​បាញ់ និងកម្លាំង​អគ្គិសនី​ដល់​ ២០០ ០០០ អំពែ​នឹង​បញ្ជូន​ចូល​ទៅ​ក្នុង​ស្បែក​យន្តហោះ បន្ទាប់​មក​ក៏​ខ្ទាត​ចេញ​ទៅ​​ក្នុង​​លំហអាកាស ។

តែនៅពេលដែលយន្តហោះស្តិតនៅលើដី គឺ​​យន្តហោះ​នឹងរង​​ការ​គំរាម​កំហែង​ខ្លាំង​បំផុត​ពី​រន្ទះ​បាញ់ ជាពិសេស នៅពេលដែល សកម្មភាពដូចជា យក​ទំនិញ​ចេញ​ពី​យន្តហោះ , ​ចាក់​បំពេញ​ប្រេង​ឥន្ធនៈ ប្រើ​ប្រាស់​ជណ្ដើរ​ដែក​​សម្រាប់​ចម្លង​អ្នក​ដំណើរ​ចេញ​ ខណៈដែលពេលកំពុងមានរន្ទះ​បាញ់ គឺជាពពេលដែលគ្រោះថ្នាក់បំផុត ៕

Written by