សត្វបក្សីដ៏កម្រ! ឃើញអាណិតពេកលោកពាក់មី ក៏ទិញយកទៅលែង​ អោយគ្នារស់វិញ

នៅថ្ងៃ ១១ ខែ ឧសភា នេះ នាយពាក់មី ទិញបានបក្សីម្យ៉ាង ដែលនាយបាន ជិះតាមផ្លូវឃើញគេលក់ ឃើញអាណិតពេកលោកក៏ទិញយកទៅលែង​ អោយគ្នារស់វិញ ដោយលោកបានសរសេរៀបរាប់នៅលើបណ្តាញសង្គមរបស់លោកថា៖ “សត្វអីគេបងប្អូន​ ? ជិះតាមផ្លូវឃេីញគេលក់​ អាណិតទិញយកទៅលែង​ អោយរស់វិញ​”។ នៅក្នុងនោះក៏មានគណនីហ្វេសប៊ុកឈ្មោះ Thorn Angken Methona បានធ្វើការខមិនថា៖

“ទោម ជា​ប្រភេទ​បក្សី​ដែលមាន​ខ្លួន​ពណ៌​ស្វាយ​លាយ​ខៀវខ្ចី និង​ក្រ​ម៉ៅ ចំពុះ​ធំ និង​ជើង​ពណ៌​ក្រហម បំពង​ក​ពណ៌​ខៀវខ្ចី​។ ទោម​មាន​ពីរ​ប្រភេទ គឺ ប្រភេទ poliocephalus ដែលមាន​មាឌធំ​ជាង​ប្រភេទ Viridis ។ បក្សី​នេះ​រស់​តាម​តំបន់​វាលភក់​រុក្ខជាតិ ពិសេស​នៅតាម​រុក្ខជាតិ​អណ្ដែត​ទឹក និង​ស្រូវ​ឡើង​ទឹក តំបន់​វាលទំនាប​។ ជា​រៀងរាលឆ្នាំ ទោម ធ្វើការ​បន្ត​ពូជ ចាប់ពី​ខែកុម្ភៈ ដល់​ខែមិថុនា និង​មាន​ចំនួន​ពង​ចាប់ពី​៣ ទៅ​៧​ក្នុង​មួយ​រដូវ​ “៕

 

Written by