ស្គាល់គ្នា13ឆ្នាំ បែកគ្នារាប់មិនអស់ទំរាំបានការជាមួយគ្នា

ជីវិតគ្រួសាររបស់តារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាព លោកកែវ វាសនា បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរគ្រប់គ្នា ក្រោយលោក និងភរិយាតែងតែបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច ក្រោមបរិយាកាសពោរពេញដោយក្តីសុខ។

ដោយសារតែសុភមង្គល និងការយកចិត្តទុកដាក់ របស់តារាប្រុសរូបនេះចំពោះគ្រួសារនេះហើយ ទើបធ្វើឲ្យភរិយាជាទីស្រលាញ់របស់លោក បានបង្ហើបនូវអារម្មណ៍ផ្ទាល់ខ្លួន ធ្វើឲ្យអ្នកលេងបណ្តាញសង្គមច្រណែន និងសរសើរដល់ពួកគេគ្រប់គ្នា។ ដោយក្នុងនោះ នាងបានរៀបរាប់សរសើរស្វាមីយ៉ាងចំៗថា៖ “រយះពេលស្គាល់គ្នា13ឆ្នាំ បែកគ្នារាប់មិនអស់ទំរាំបានការជាមួយគ្នា រយះពេលរៀបការជាមួយគ្នា4ឆ្នាំបានកូន2ប្រុសមួយស្រីមួយ តែពេលនេះជីវិតយើងជោកជ័យហើយក្នុងគ្រួរសារតូចមួយនេះ អរគុណប្តីសំរាប់ផ្តល់ភាពស្មោះត្រង់និងស្រលាញ់ប្រពន្ធកូនដែលតែងគិតប្រពន្ធម្នាក់នេះជាធំរហូតកន្លងមក អូនឆ្នាស់កាចក៍បងមិនប្រកាន់ច្រើននឹងអូនដែរ ជាពិសេសអូនចង់បានអ្វីចង់ចាយលុយបែបមិចក៍បងមិនដែរសួរនាំដែរ បងមិនចង់ដឹងអ្វីទាំងអស់សំខាន់អោយតែប្រពន្ធម្នាក់នេះសប្បាយចិត្ត ព្រោះយើងមុនបានគ្នាជូចត់មានអ្នកបំបែកអូនពីបងច្រើនណាស់ តែទីបំផុតយើងចាប់ដែគ្នាសាងគ្រួរសារមួយយ៉ាងកក់ក្តៅហើយពរពេញដោយសុភ្ភមង្គលមិនខ្វះមុខមិនខ្វះក្រោយ សង្ឃឹមការស្រលាញ់មួយនេះនៅបែបហ្នឹងដល់យើងចាស់ស្លាប់ ស្រលាញ់ប្តីនឹងកូនៗណាស់ Keo Veasna Real” ៕

ទន្ទឹមនឹងសារក៏ដូចជាសកម្មភាព ដែលពោរពេញដោយសុភមង្គល របស់គ្រួសារនេះ បានធ្វើឲ្យអ្នកគាំទ្រសរសើរដល់ភរិយាលោក ដែលទទួលបានគ្រប់យ៉ាងដែលមនុស្សស្រីគ្រប់គ្នាតែងប្រាថ្នា ដោយមានស្វាមីល្អ កូនៗល្អ បូករួមនឹងការមើលថែ និងទ្រព្យសម្បត្តិ មិនថាលុយឡានផ្ទះ មានមិនខ្វះនោះទេ៕

Written by