តាន់ គឹមសួរ៖ ខ្ញុំសូមហៅផ្លូវជាតិលេខ៤ថាជាផ្លូវមច្ចុរាជ ព្រោះផ្លូវនេះបានឆាបឆក់យកអាយុជិវិតប្រជាជនខ្មែរយើងដែលជិះឆ្លងកាត់ផ្លូវនេះអស់ជាច្រើនាក់

គ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុនៃការស្លាប់នាំមុខគេនៅកម្ពុជា ដែលមិនត្រឹមតែបានបំផ្លាញអាយុជីរិតមនុស្ស ប៉ុន្តែវាបានបំផ្លាញទាំងសីលធម៌ជាតិ សេចក្តីថ្លៃថ្នូរ ទ្រព្យសម្បត្តិ និងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍនានា ។

ជាក់ស្តែងកាលពពីបេលថ្មីៗនេះ តាន់ គឹមសួរ បានបង្ហោះវីដេអូ និយាយផ្លូវជាតិលេខ៤ ដែលលោកហៅថា ផ្លូវមច្ចុរាជ ព្រោះផ្លូវនេះបានឆាបឆក់យកអាយុជិវិតប្រជាជនខ្មែរយើងដែលជិះឆ្លងកាត់ផ្លូវនេះអស់ជាច្រើនាក់ ។ នៅក្នុងនោះ លោកក៏បានសំណូមពរដល់អាជ្ញាធរតាមមូលដ្ឋាន ជាពិសេសភូមិឃុំ តាមតំបន់នីមួយៗតែម្តង សូមចូលរួមខ្វាយខ្វល់ពីអាយុជិវិតបងប្អូនខ្មែរ និងសំណូមពរដល់អ្នកដែលបើរថយន្តទំនើបៗ និងធំៗ សូមបើកបរដោយគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ជាពិសេសការបើកបរកុំអោយលើសល្បឿនកំណត់ និងការបើកហ្វារឡាន ដោយលោកបានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា៖

“អ្នកដែលធ្លាប់ជិះម៉ូតូឆ្លងកាត់ផ្លូវនេះ ទើបអាចយល់អំពីអារម្មណ៍នេះច្បាស់។ ខ្ញុំសូមហៅផ្លូវជាតិលេខ៤ថាជាផ្លូវមច្ចុរាជ ព្រោះផ្លូវនេះបានឆាបឆក់យកអាយុជិវិតប្រជាជនខ្មែរយើងដែលជិះឆ្លងកាត់ផ្លូវនេះអស់ជាច្រើនាក់ នេះជាការសំណូមពររបស់ខ្ញុំ បើបងប្អូនយល់ថានេះជារឿងត្រឹមត្រូវ ហើយខ្វាយខ្វល់ពីអាយុជិវិតបងប្អូនខ្មែរយើង សូមធ្វើការចែករំលែកវីដេអូនេះឲ្យបានច្រើន ដើម្បីឲ្យអាជ្ញាធរតាមតំបន់ទទួលជ្រាបផង” ។

ចង់ដឹងច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ

វីដេអូនៅខាងក្រោមនេះ

Written by