បើចិនត្រូវចេញថ្លៃសងការខូចខាតបង្កឡើងដោយ COVID-19 នោះអាមេរិកគួរតែត្រូវផ្តល់សំណងដល់ពិភពលោក សម្រាប់ជំងឺអេដស៍ ជំងឺផ្តាសាយអេស៉្បាញ វិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ និងសង្រ្គាមមួយចំនួនដែលខ្លួនបានចាប់ផ្តើមឡើងដែរ

ចាប់តាំងតែពីទទួលរងគ្រោះធ្ងន់ធ្ងរខ្លាំងបំផុតដោយសារការរាតត្បាតនៃជំងឺ COVID-19 សហរដ្ឋអាមេរិកបានទម្លាក់កំហុស​លើចិនជាដដែលៗថា មកពីចិនទើបជំងឺនេះឆ្លងរាលដាលពាសពេញពិភពលោកដូចបច្ចុប្បន្ន ខណៈរដ្ឋមួយចំនួនរបស់អាមេរិកបានសម្រេច​ប្តឹងរដ្ឋាភិបាលចិនព្រោះតែរឿងនេះថែមទៀតផង។ ហើយថ្មីៗនេះ នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០ សារព័ត៌មានចិន Global Times និង People’s Daily បានផ្សាយថា៖ «បើចិនត្រូវចេញថ្លៃសងការខូចខាតបង្កឡើងដោយ COVID-19 នោះអាមេរិកគួរតែត្រូវផ្តល់សំណងដល់ពិភពលោក សម្រាប់ជំងឺអេដស៍, ជំងឺផ្តាសាយអេស៉្បាញ, វិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ និងសង្រ្គាមមួយចំនួនដែលខ្លួនបានចាប់ផ្តើមឡើងដែរ» ។

ទីក្រុងប៉េកាំងធ្លាប់បានលើកឡើងថា អ្វីដែលសំខាន់នាពេលនេះ គឺការរួម​សហការគ្នាជាធ្លុងមួយដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺ COVID-19 មិនមែនជាពេលត្រូវទម្លាក់កំហុសដាក់គ្នាឡើយ។ យ៉ាងណាមិញ ដ្បិតជំងឺនេះត្រូវបានរកឃើញដំបូង​នៅក្នុងទីក្រុងរបស់ចិនក៏ដោយ ចិនក៏ជាជនរងគ្រោះម្នាក់ដូចបណ្តាប្រទេសដទៃៗទៀតដែរ ។

 

Written by