មិននឹកស្មានខ្លួនឯងមានថ្ងៃនេះសោះ យកប្តីក្រមិនខុសទេ​ ការហេីយមួយជីវិត​ នៅតែក្របានវាខុស

អ្នកដែលទទួលរងនូវការតស៊ូច្រើនបានក្លាយទៅជាអ្នកដែលខ្លាំងហើយអស្ចារ្យ។ ការបរាជ័យនឹងបណ្តាលឲ្យមាន ការលំបាកនិងបញ្ហាជាច្រើន ប៉ុន្តែបញ្ហាទាំងអស់នោះក៏ផ្តល់ឱកាសយើងដើម្បីតស៊ូម្តងទៀត។ ជាក់ស្តែងដូចជាបងស្រី ដែលមានគណនីហ្វេសប៊ុកឈ្មោះ Mera Wutthysak បានចែករំលែកនូវបទពិសោធន៍ជីវិតពិតរបស់គាត់កាលពីនៅគ្រាលំបាកជាមួយនឹងប្តីរបស់គាត់ រហូតជោគជ័យដល់សត្វថ្ងៃ ដោយគាត់បានសរសេរៀបរាប់ នៅលើបណ្តាញសង្គមថា៖

ជិត9ឆ្នាំហេីយ អ្នកទាំងអស់គ្នាស្គាល់តែម្នាក់ស្អាតគ្រាន់បេីហ្នឹងទេ​ តែម្នាក់ខ្មៅពកូននឹងអ្នកដូចមេីលកូនអេាយគេ! មិននឹកស្មានខ្លួនឯងមានថ្ងៃនេះសេាះ​ ថ្ងៃខ្លះក្តិចខ្លួនសួរខ្លួនឯង​ ចង់100ដង​ ថាខ្ញុំយល់សប្តិមែន​ ? ស្រម៉ៃទេហី​ ព្រោះពីមុន​ គឺសូន្យហ្មង! តាំងពីការប្តីហេីយគ្មានអីសេាះ​ ការប្តីអ្នកក្រ​ ការប្តីហេីយចូលធ្វេីការគ្រូបង្រៀន​ ចាំបានថា​ ប្រាក់ខែ​ 70$ ធ្វេីបានម៉ានក៏ឈប់! សុីមិនគ្រាន់ទេ! មករត់តុជួយលក់បាយម៉ាក់​ យកប្រាក់ខែ​ ពីម៉ាក់! ដល់ចាប់ផ្តេីមមានកូន​ ចាប់ផ្តេីមថារកមុខរបរ​ មួយហេីយ​ ក៏បេីកបេាកអ៊ុត! ធ្វេីអស់ពីខ្លួន
នឹកតែកំណេីតកូនស្រី​ កេីតហេីយពិបាកចិត្តទាស់ឡេីងស្គម ពិបាកចិត្ត អត់លុយទិញទឹកដេាះគេាអេាយកូន ម៉ែអ្នកទិញអេាយទៀត! កេីតកូនបានម៉ានខែ​ មានបញ្ហារេាគសុខភាពស្រ្តី ចាំកាលហ្នឹងទៅពេទ្យ​ ពេទ្យពិនិត្យរួចក៏ថាបេីព្យាបាល​ ថ្លៃព្យាបាលអស់70$ ! លឺហេីយអួល​ ប្រាប់ពេទ្យថាអត់អី​ ចាំមេីលតិចសិន​ តាមពិតខ្ញុំគ្មានលុយទេ! ប្តីខ្ញុំក៏គ្មានដែរ​ ខ្ញុំលាក់ម៉ាក់ខ្ញុំណាស់​ ព្រេាះខ្ញុំអត់ចង់ចង់អេាយគាត់គិតថាប្តីខ្ញុំគ្មានលិទ្ធភាពមេីលទេ! មកផ្ទះបានត្រឹមរត់ចូលបន្ទប់យំ! ព្រោះពេលហ្នឹងគ្មានលុយទេ​ យកបេីកបេាកអ៊ុតអស់ហេីយអស់ពីខ្លួនរលីង! សល់តែទូរសព្ទ័​ iphone5ជាប់ខ្លួន១គត់! បេីលក់ទៀតគឺគ្មានសល់អីទេ!

ចាំថាពេលហ្នឹងមានតែម៉ូតូ​ អាសង់ការ៉េមួយទៀតទុកដឹកខេាអាវអេាយភ្ញៀវ! ព្រេាះបេីកភ្លាមគ្មានចំណូលទេមានតែចំណាយ​ ទឹកដេាះគេាកូនក៏ត្រូវការ​ សំភារៈកូនក៏ត្រូវប្រេី​ តែចំណូលវាមិនស្មេីរចំណាយ​ ! យំទៀតហេីយ​ គិតមេចទៅខ្ញុំ​ ពិបាកណាស់​ ចង់តែលេាតទឹកទេ​ សំរេចចិត្តជាមួយប្តីហេីយ​ ប្តីថានៅបែកគ្នាទៅអូន​ បេីនៅទ្រាំចឹងមិនកេីត​ទេ អត់លុយចូលផ្ទះ​ គេមេីលងាយណាស់​ ងាគទៅណាក៏គេខ្លាចយេីងខ្ចីលុយគេដែរ! យំហ៊ូ​ កូនខ្ចី​ យំចង់ទាស់​ យល់អារម្មណ័នឹងទេ! បេីកបេាកអ៊ុតចេះតែតស៊ូទៅ​ ម៉ាថ្ងៃចាយម៉ាថ្ងៃ​ ! កូនបាន១ខែ​ ទៅឈរអ៊ុតខេាអាវ​ ម៉ែជេទៀត​ ! ហីកូនខ្ចីមិចមកឈរអ៊ុតចឹង? ប្តីវិញធ្វេីការ​ ថ្ងៃខ្លះការងារដល់ភ្លឺក៏មាន​ ! ធ្វេីពីម៉ាថ្ងៃទៅម៉ាថ្ងៃសន្សំបានតិចណាស់​ ! 2ឆ្នាំ​ កន្លងទៅ​ ដល់ឆ្នាំ2015ខ្ញុំចាប់ផ្តេីមលក់ត្រចៀកកាំ​ តែមុនលក់ដេាយសាឃេីញម៉ាក់ខ្ញុំឈឺ​ ខ្ញុំពិតជាមិនដឹងថាធ្វេីអីចេញទេ​ ! មិនដឹងថារកអីអេាយគាត់បានធូរ! ប្តីខ្ញុំក៏ថា​ គេផឹកត្រចៀកកាំធូរច្រេីន​ ! សួរទៅប៉ុន្មាន​ ពេលហ្នឹងអត់លុយទិញទៀត! តែយ៉ាងណាក៏ត្រូវទិញ​ មកធ្វេីអេាយគាត់ហូបដែរ! បានហូបហេីយ​ ពីមួយថ្ងៃទៅមួយថ្ងៃគាត់ធូរច្រេីន​ធូរខ្លាំង ខ្ញុំក៏បែកគំនិត​ ចាប់ផ្តេីមចង់ណែនាំលក់​ ! ចាប់ផ្តេីមធ្វេីលក់ម៉ាក់ប្រាប់អេាយឈប់ទៀត​ ព្រោះអស់ដេីមអស់ចុងហេីយ​ ហេីយពិបាកណាស់រេីសផងរាប់ម៉េាង​ ធ្វេីរាប់ម៉េាង​ ហេីយគេអត់អេាយតំលៃទៀត​ គេថាមិនដឹងទឹកស្អី​ ! ផឹកស្អី! វាមិនដែលមកជាត្រឹមចឹង! យាយមែនមួយថ្ងៃខ្ញុំលក់អត់បាន១ដបទេ! ខ្ញុំយំទៀតហេតុអីក៏ ធ្វេីអីក៏អត់ទៅមុខចឹង ជីវិតអេីយពិបាកមេស! ខ្ញុំខំអេាយគេយល់ថាវាល្អហេតុអីមកជេរខ្ញុំចឹង! តែខ្ញុំនៅតែប្រឹងរហូត​ ពេលលក់ចេញបាន១ដប​ រំភេីបណាស់​ ! អង្គុយរេីសត្រចៀកកាំចង់បែកភ្នែក​ ពេលនេះខ្ញុំលក់បានមួយដបហេីយ! ព្យា​យាមប្រាប់គេរាល់ថ្ងៃ​ ទាំងដែលជួបព្យុះ​ ក៏ត្រូវទ្រាំដែរ​ ពីមួយថ្ងៃទៅមួយថ្ងៃមកទល់ពេលនេះ​ ម៉េាងនេះ​ ជិត6ឆ្នាំហេីយ​ សូម្បីខ្ញុំចង់ផ្អាកសំរាកក៏លេងបាន​ ដេាយសារភ្ញៀវគាំទ្រច្រេីន! បែកគំនិតលក់បង្អែម​ ព្រេាះខ្ញុំកូនអ្នកលក់បាយ​ មានជំនាញខាងចង្រ្កាន​ ! គេចូលចិត្តទៀត! ពីនាក់ប្តីប្រពន្ធ​ ប្តីប្រឹងប្រពន្ធខំ​ !ត្បិតត្បៀតវិលលុយ​ អាចធ្វេីផ្ទះសំណាក់នៅកំពង់សេាមបាន! មានឡានដែលខ្លួនស្រលាញ់! មានរបស់ដែលខ្លួនត្រូវការ​ មានពេញលេញទាំងអស់! នៅតែផ្ទះមួយទេ​ ណាស់តែមិនទាន់ចង់ទិញ!

អ្នកជេរខ្ញុំ​ អ្នកបន់អេាយខ្ញុំរលាយ​ អ្នកមេីលងាយថាខ្ញុំបានប្តីក្រ​ ! ទៅបាត់អស់ហេីយ! ប្តីខ្ញុំក្រមែន​ តែគំនិតគា់មិនក្រទេ! កុំតែបានគាត់ទេអ្នកបង្រៀនខ្ញុំរកសុីគ្រប់យ៉ាង! ខ្ញុំឃេីញពន្លឺជីវិតខ្ញុំហេីយ! ហេីយមកលក់វីតាមីនសំរកគេគាំទ្រទៀតថារបស់ល្អមែន​ ! លក់អីក៏គេគាំទ្រ​ ផ្ទះសំណាក់នៅកណ្តាលក្រុងកំពង់សេាម​ក៏ភ្ញៀវពេញៗ ព្រះជួយខ្ញុំហេីយ! ចុងក្រេាយចង់ប្រាប់ថា​ យកប្តីក្រមិនខុសទេ​ ការហេីយមួយជីវិត​ មានតែរឿងនៅតែក្របានវាខុស! ជីវិតគឺជាការតស៊ូ​ ជេាគជ័យមិនមែនកេីតឡេីងភ្លាមៗទេ! ទោះបីមិនទាន់មានអ្វីដែលខ្ញុំចង់បាន​គ្រប់សព្វ តែក៏អាចអេាយខ្ញុំសប្បាយចិត្តជាងមុនដែរ! អរគុណភ្ញៀវទាំងអស់គ្នាដែលគាំទ្រ​ គ្រប់មុខខ្ញុំលក់ អរគុណប្តីសម្លាញ់​ ដែលប្រឹងមិនដឹងហត់មិនឈឺមិនដឹងជា អរគុណខ្លួនឯង អរគុណកូនសំលាញ់កូននាំសំណាង អរគុណគ្រប់យ៉ាង! អរគុណអ្នកតិះឌៀលខ្ញុំគ្រប់គ្នា​ អរគុណអ្នកអានប្រឹងអានដល់ចប់​ ពិតជាអ្នកតស៊ូដ៏អស្ចារ្យ ហ្នឹងហេីយជីវិត​ អ្នកលក់ត្រចៀកកាំ​ ហាក់ហេង ។

Written by