អាណិតណាស់ ថ្ងៃនេះ ប្រពន្ធលោក សុវណ្ណ រិទ្ធី បានឆ្លងទន្លេរ ម្តាយក្មេងវិញ មានសុខភាពមិនសូវល្អទេ ខ្សោយណាស់ ពីព្រោះដេកមិនបាន ញាំមិនបានពិបាកចិត្ត

លោកអ្នកប្រហែលជាបានជ្រាបហើយថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ក្រសួងព័ត៍មាន ក៏បានប្រកាសលុបចោលស្ថាប័នព័ត៍មាន របស់លោក សុវណ្ណ រិទ្ធី ផងដែរ ​ក្រោយផ្សាយព័ត៌មាននាំអោយប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់​ និងសុវត្ថិភាពសង្គម បន្ថែមពីលើនេះ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោក សុវណ្ណ រិទ្ធី ដាក់ពន្ធនាគារ PJ ពីបទ “ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ដែលមានចែងនៅក្នុងមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្ម ទណ្ឌ។

ហើយនៅថ្ងៃនេះ ទី១៤​ ខែឧសភា​ ឆ្នាំ២០២០​ ប្រពន្ធសុវណ្ណ រិទ្ធី បានចូលពេទ្យឆ្លងទន្លេ តែគួរអោយសោកស្តាយ ដែលពេលវេលា ដែលប្រពន្ធលោកកំពុងត្រូវការការមើលថែរនឹងកម្លាំងចិត្តពីប្តី តែបែរជាគ្មានវត្តមានរបស់លោក សុវណ្ណ រិទ្ធី ។ រឹតតែគួរអោយអាណិតទៀតនោះ ចំពោះម្តាយក្មេងវិញ មានសុខភាពមិនសូវល្អទេ ខ្សោយណាស់(ពីព្រោះដេកមិនបាន ញាំមិនបានពិបាកចិត្ត) ដោយយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះថា សិល្បករកម្ពុជា បានធ្វើការសរសេររៀបរាប់ថា ៖

“ប្រពន្ធសុវណ្ណ រិទ្ធី ចូលពេទ្យឆ្លងទន្លេហើយព្រឹកនេះនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ កើតបានចៅស្រីម្នាក់ទៀត នៅវេលាម៉ោង៨និង២០នាទីព្រឹក​ ថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ២០២០​ តែគួរឲ្យអាណិតចៅស្រីកើតមកមិនគ្រប់ខែ។ ចំពោះម្តាយក្មេងវិញ មានសុខភាពមិនសូវល្អទេ ខ្សោយណាស់(ពីព្រោះដេកមិនបាន ញាំមិនបានពិបាកចិត្ត) សូមឲ្យចៅស្រីកំសត់និងម្តាយមានសំណាងល្អគ្រប់បែបយ៉ាង! នេះបើតាមការបញ្ជាក់ពីលោកសុវណ្ណសុខាឪពុកលោកសុវណ្ណរិទ្ធី” ៕

Written by