នោះរឿងធំហើយ សមត្ថកិច្ច​ នឹងឃាត់ខ្លួន​ព្រះ​តេជគុណ ឡុង ចន្ថា ប្រសិនបើ​មិន​ធ្វើតាម​ការសន្យា​លាចាក​សិក្ខាបទនៅថ្ងៃនេះ

រឿងរ៉ាវរបស់ ព្រះតេជគុណ ឡុង ចន្ថា ពាក់ព័ន្ធទៅនឹងការបែកឆ្លាយ ឆាតសំឡេងញ៉ែនារីម្នាក់ ដែលធ្វើឱ្យផ្ទុះកក្រើកពេញបណ្ដាញសង្គម ហ្វេសបុក រហូតធ្វើឱ្យព្រះអង្គ សម្រេចចិត្ដលាចាកសិក្ខាបទនៅថ្ងៃទី១៤ ខែឧសភា នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។ តែស្រាប់តែនៅថ្ងៃនេះដែរ សង្ឃឡុង ចន្ថា បានប្តូរចិត្តមិនសឹកវិញ ក្រោមហេតុផលមិនទាន់អស់និស្ស័យនឹងព្រះផ្នួស។

ហើយនៅមុននេះបន្តិច អាជ្ញា​ធរមាន​សមត្ថកិច្ច​ ដែល​ដឹកនាំ​ដោយ​លោក​ ជួង វ៉ាន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​តាកែវ​ នឹងធ្វើកំណត់ហេតុ និង ឃាត់ខ្លួន​ព្រះ​តេជគុណ ឡុង ចន្ថា ប្រសិនបើ​មិន​ធ្វើតាម​ការសន្យា​លាចាក​សិក្ខាបទ ដោយ​គិត​ត្រឹម​ម៉ោង​១៧​ និង ៣០ នាទី​ល្ងាច​នេះ៕

Written by