ទស្សនវិទូ​ដ៏ល្អបំផុតរបស់លោក សូ​ក្រា​ត ដើម្បី​អប់រំ​មនុស្ស​នៅក្នុង​សង្គម​

​សូ​ក្រា​ត គឺជាទស្សនវិទូជនជាតិក្រិ​កកើតនៅក្រុងអាថែន រស់នៅប្រហែលជា​ឆ្នាំ ៤៧០​មុន​គ​.​ស ដល់​ឆ្នាំ​៣៩៩ មុន​គ​.​ស​។ ចំពោះ​កុមារភាព​និង​យុវភាព​សូ​ក្រា​ត​វិញ​គេ​ពុំ​ដឹង​អ្វី​ច្បាស់លាស់​ទេ ពីព្រោះ​គេ​ពុំដែល​មាន​ឯកសារ​ដែល​រៀបរាប់​ពី​ផ្នែក​នេះឡើយ​។ ចំពោះ​រូបសម្បត្តិ​វិញ សូ​ក្រា​ត​ជា​បុគ្គល​ម្នាក់ ដែលមាន​រូបរាងកាយ​អាក្រក់​អា​ក្រី​មិនគួរ​ឱ្យមើល​សោះ​។ ចំណែកឯ​មុខមាត់​គ្មាន​គួរឱ្យ​ចូលចិត្ត​សោះ សូ​ក្រា​ត​បាន​ក្លាយជា​អ្នក​ទស្សនវិជ្ជា​ម្នាក់ ដែល​សំខាន់ និង​ល្បីល្បាញ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ពិភពលោក​។ ការងារ​របស់គាត់​គឺ ការនិយាយ​រិះគន់​ទៅឱ្យ​មុន​ស្ស​ទាំងអស់​ក្នុងន័យ​កែលម្អ​។

ដូច្នេះហើយ​ទើប​ពាក្យ​ទូន្មាន​របស់លោក​តែង​ត្រូវបាន​មនុស្ស​ត្រងត្រាប់​តាម​តាំងពី​ជំនាន់​នោះ​មកទល់​សព្វថ្ងៃ​ ខាងក្រោមនេះជា ទស្សនវិទូ​ដ៏ល្អបំផុតរបស់លោក សូ​ក្រា​ត ដើម្បី​អប់រំ​មនុស្ស​នៅក្នុង​សង្គម​

  1. ត្រូវ​យល់ដឹង​ពី​ដំណើរ​ប្រព្រឹត្តទៅ​របស់​ធម្មជាតិ ព្រោះ ធម្មជាតិ បាន​ផ្សារភ្ជាប់​ជាមួយ​ជីវិត​មនុស្ស​។ មនុស្ស​រស់នៅ​ជាមួយ​ធម្មជាតិ​។ ដូច្នេះ ការប្រែប្រួល​របស់​ធម្ម​ជាតិ គឺមាន​ឥទ្ធិពល​លើ​ជីវភាព​រស់នៅ​របស់​ម​នុស្ស​។
  2. ត្រូវ​យល់ដឹង​អ្វីដែល​នៅ​ជិត​យើង មុននឹង​យល់ដឹង​អ្វីដែល​នៅ​ឆ្ងាយ​ពី​យើង​។​
  3. ត្រូវ​ស្គាល់​ខ្លួនឯង​ដោយ​ខ្លួនឯង ព្រោះ គ្មាន​នរណា​ស្គាល់​យើង​ច្បាស់ ជាង​យើង​នោះទេ​។
  4. ត្រូវ​ដុសខាត់​ព្រលឹង ឲ្យ​បាន​ប្រសើរ​ជាង​ដុសខាត់​រាងកាយ ព្រោះ ការសម្អាត​ផ្លូវចិត្ត បណ្តុះ​គំនិត​គុណធម៌ មិនមែនជា​ការងារ​ស្រួល​ដូច​សម្អាត​រាងកាយ​នោះទេ​។ ដូច្នេះ មនុស្ស​ត្រូវ​ព្យាយាម​ពង្រឹង​ភាព​ខាងក្នុង ឲ្យ​បាន​ច្រើន​ដើម្បី​អប់រំ​ខ្លួន​ឲ្យ​មាន​សន្តាន​ចិត្ត​ជ្រះថ្លា មាន​សីលធម៌​ក្នុងការ​រស់នៅ និង​ប្រកបដោយ​គតិបណ្ឌិត​។
  5. ត្រូវ​និយម​ប្រើពាក្យ​ថា​«​ខ្ញុំ​មិនចេះ​អ្វី​សោះ​» មានន័យថា មនុស្ស​រៀន​រហូតដល់​ស្លាប់​។ ដូច្នេះ បើ​មនុស្ស​និយាយថា ខ្លួនឯង​ចេះ​សព្វគ្រប់​នោះ គឺជា​ការ​អួតអាង​។ តែ​ការពិត​មនុស្ស​មិនដែល​ចេះ​សព្វគ្រប់​នោះទេ ពោលគឺ​មនុស្ស​ត្រូវ​រៀន​បន្ថែម​រហូត​។ បើ​យើង​និយម​ប្រើពាក្យ​ថា ខ្ញុំ​មិនចេះ​អ្វី​សោះ គឺ​យើង​ជា​មនុស្ស​ទទួល​គំនិត​បន្ថែមទៀត​ពី​អ្នកដទៃ ពីព្រោះ យើង​បើកចំហ ចាំ​ទទួល​ចំណេះដឹង​ពី​អ្នកដទៃ​បន្ថែម​។ តែបើ​យើង​និយាយថា ខ្ញុំ​ចេះ​អស់ហើយ មានន័យថា យើង​បិទ​ខួរក្បាល​លែង​ទទួល​គំនិត​អ្នកដទៃ​។
  6. ត្រូវ​ជជែក​គ្នា ដើម្បី​រក​ការពិត ព្រោះ​ការជជែក​គ្នា គឺជា​វិធី​បង្កើត​គំនិត​។​
  7. លទ្ធផល​ដែល​ល្អ គឺជា​លទ្ធផល​ដែល​ទទួល​ការរិះគន់​រួចហើយ​។​
  8. ពុំមាន​នរណាម្នាក់ កាច​ដោយ​ចេតនា​នោះទេ​។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែមាន​បំណងល្អ តែ​ប្រសិនបើ​ប្រែជា​អាក្រក់​វិញ​នោះ គឺ​ពិត​ជាមាន​បុព្វហេតុ ដូចជា បុព្វហេតុ​ផ្ទាល់​ខ្លូន ឬក្រៅខ្លួន។

Written by