អ្នកមុជទឹកម្នាក់មានភព្វសំណាងមែន បានជួបពស់ថ្លាន់យក្សពេលកំពុងមុជទឹកនៅបាតទន្លេ ដែលជាប្រភេទពស់ដល់ធំជាងគេក្នុងលោក(មានវីដេអូ)

អ្នកមុជទឹកម្នាក់មានភព្វសំណាងបានជួបពស់ថ្លាន់យក្សពេលកំពុងមុជទឹកនៅបាតទន្លេ ដែលជាប្រភេទពស់ អាណាខន់ដាប៉ៃតង (green anaconda) គឺជាប្រភេទពស់ដល់ធំជាងគេក្នុងលោកវាមានទំហំ 440 ផោននិង 30 ហ្វីត។ វាមិនមានពិសេទ ប៉ុន្តែទំហំ និងកម្លាំងរបស់វាពិតជាខ្លាំងមហិមាណាស់។ ដើម្បីទទួលបានអាហារ ពួកគេរុំរាងកាយចំណីរបស់ពួកគេឱ្យបាក់ឆ្អឹងទាល់តែទន់ទើបលេប។ បន្ទាប់ពីទទួលទានអាហារធំៗ ពួកគេនឹងសម្រាកជាច្រើនសប្ដាហ៍។

កាមេរ៉ារបស់អ្នកមុជទឹក គាត់បានស្កែនមើលរូបរាងរបស់ពស់ថ្លាន់យក្ស ដែលមានប្រវែងជាង ៧ ម៉ែត្រ ដែលវាកំពុងហែលនៅក្រោមផ្ទៃទន្លេលាតសន្ធឹងតាមព្រៃត្រូពិក Savanna ក្នុងតំបន់ Cerrado នៅជិតទីក្រុង Bonito ។ លោក Bartolomeo Bove គឺជាអ្នកមុជទឹកថតវីដេអូអាជីពមួយរូប ហើយបានធ្វើដំណើរទៅកាន់រដ្ឋ Mato Grosso do Sul ក្នុងប្រទេសប្រេស៊ីល ដើម្បីមុជទឹកនៅក្នុងទន្លេ Formoso កាលពីខែកក្កដា។

សូមទស្សនាវីដេអូនៅខាងក្រោមនេះ

Written by