លួច​បេះទុរេន១ផ្លែ​ ម្ចាស់​ចំការ​ តាមចាប់បានទាមទារ​សំណង​ ១០០០​ ដុល្លារ​

ឃ្លានខ្លាំងពេកអត់លុយទិញ​ ក្មេង​ប្រុស​ ២-៣​ នាក់​ ដាច់​ចិត្ត​លួច​បេះទុរេនក្នុងចំការរបស់​ប្រជាពលរដ្ឋ​ នៅ​ស្រុក​កំពង់​ត្រាច​ ខេត្ត​ កំពត​ ត្រូវ​ម្ចាស់​ចំការ​តាមចាប់បាន​ប្រគល់អោយ​សមត្ថកិច្ច​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៥​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ នេះ​ ដោយម្ចាស់​ទាមទារ​សំណង​ ១០០០​ ដុល្លារ​ ។

ដោយឃេីញ​ក្មេង​ប្រុស​ទាំងនោះ​ក្រីក្រ​ ហេីយទេីបតែលួចបេះ​ ១ផ្លែ​ លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរឹទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បានអោយ​សមត្ថកិច្ច​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ កំពង់​ត្រាច​ ធ្វើ​ការអប់រំ​ និង​ អោយ​ឪពុកម្ដាយ​មកធ្វើ​លិខិត​ធានា​យកទៅផ្ទះវិញ​ ។ ខ្ញុំ​បាទ​សូមអរគុណ​ចំពោះ​លោក​ស្នងការ​ខេត្ត​កំពត​ ដែល​បានយោគយល់​ និង​ ផ្ដល់​ឱកាស​អោយ​ក្មេង​ៗដែលមានកំហុស​មានឱកាស​កែខ្លួន​ ។ ប្រភព៖ Pheng Vannak News

Image may contain: one or more people and people sittingImage may contain: one or more people, people sitting and indoor

Written by