ចង់ដឹងទេ បុរសសង្ហារូបនោះ ជាអ្នកណា ទើបអាចឆក់យកបេះដូងបានពី កីឡាការិនីតៃក្វាន់ដូស្រីរូបនេះ បានរហូតឈានដល់ ពិធីភ្ជាប់ពាក្យបែបនេះ?

កាលពីប៉ុន្មានម៉ោងមុននេះ ពិធីភ្ជាប់ពាក្យរបស់ កីឡាការិនីតៃក្វាន់ដូ ដ៏ល្បីល្បាញលើឆាកអន្ដរជាតិ ស៊ន សៀវម៉ី បានក្លាយជាប្រធានបទដ៏ក្ដៅគគុក លើបណ្ដាញសង្គម ។ ក្នុងពិធីនេះដែរ កីឡាការិនីតៃក្វាន់ដូររូបនេះ បានរៀបចំខ្លួនយ៉ាងស្រស់សោភា សាកសមជាមួយអនាគតស្វាមីដ៏សង្ហា អមដោយវត្តមានគ្រួសារ និងមិត្តភក្ដិ មើលទៅបរិយាកាសសប្បាយរីករាយ គួរជាទីសាទរខ្លាំងណាស់ ថែមទាំងជាដំណឹងដ៏រំភើប ធ្វើឲ្យហ្វេនៗរបស់ ស៊ន សៀវម៉ី ញញឹមជូនពរអាយដល់របស់ខ្លួនផងដែរ ។

អ្វីដែលកាន់តែពិសេសគូដណ្តឹងរបស់ កីឡាការិនីតៃក្វាន់ដូរូបនេះ មើលទៅជាបុរសដែលមានមុខមាត់ស្អាត រាងខ្ពស់សង្ហា រួសរាយ និងមានចរិតគួរឲ្យស្រលាញ់ ដែលលោកមានឈ្មោះថា កែវ ដេវិត ហៅក្រៅថា អាស្វា ជាជាងថតរូបដ៏ល្បីម្នាក់ក្នុងស្រុកខ្មែរ ថែមទាំងជាម្ចាស់ហាងថតរូប ឈ្មោះ Ah Sva Wedding ផ្ទាល់តែម្ដង។

Written by