ធនាគារជាតិបើកអង្គប្រជុំ ស្តីពីការផ្អាកទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ

ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ឧសភានេះ បានបើកកិច្ចប្រជុំជាមួយតំណាង គ្រប់ធនាគារពាណិជ្ជ ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើទាំងអស់ ស្ដីពីការផ្អាកការទទួលយក ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ។ យើងមិនទាន់ដឹងច្បាស់ទេថាហេតុអ្វីធនាគារជាតិនៃកម្ពុជាបើកកិច្ចប្រជុំស្ដីការផ្អាកទទួលយកក្រដាសប្រាក់ដុល្លារ ប្រភេទដូចដែលបានរៀបរាបខាងលើនេះ ។

តើចំពោះការអនុម័តរបស់ធនាគារជាតិដែលមិនទទួលក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ ៥ ដុល្លារ តើវានឹងរងការប៉ះពាល់ទៅដល់អាជីវករបែបណា?
សូមអានសេចក្តី ប្រកាសរបស់ធនាគារជាតិនៃកម្ពុជាខាងក្រោម៖

Written by