បើគេធ្វើរឿងទាំង៦នេះ បានន័យថា គេ​អត់​បាន​ស្រឡាញ់​អ្នក​ទេ គេគ្រាន់​ប្រើប្រាស់​អ្នក​ប៉ុណ្ណោះ

ប្រសិនបើស្នេហាមួយ លេចចេញនូវសញ្ញាទាំងនេះហើយ អ្នកគួរតែត្រៀមចិត្ត ត្រៀមកាយ ដើម្បីបញ្ចប់វា ព្រោះថាប្រសិនបើអ្នកទ្រាំ គឺអ្នកនឹងត្រូវរងទុក្ខវេទនាអស់មួយជីវិត៖ បើគេធ្វើរឿងទាំង៦នៅខាងក្រោមនេះ បានន័យថា គេ​អត់​បាន​ស្រឡាញ់​អ្នក​ទេ គេគ្រាន់​ប្រើប្រាស់​អ្នក​ប៉ុណ្ណោះ ៖

១. អ្នក​សំខាន់​តែ​ពេល​គេ​ត្រូវ​ការ៖ គេមកជួបអ្នកនៅពេល​ដែល​អ្នក​មាន​សារៈសំខាន់​សម្រាប់​គេតែ​ប៉ុណ្ណោះ។ នៅពេលដែល​គេ​ពិបាក​ចិត្ត ឬមានបញ្ហាអ្វីមួយគេ​តែង​មក​រក​អ្នក​អោយជួយ តែ​បើ​គ្មាន​រឿង​អី​វិញ​ប្រហែល​ជាគេ​មិន​ទំនេរ​មក​រក​អ្នក​នោះ​ទេ។ ម្យ៉ាងទៀតគេមកជួបអ្នកព្រោះតែគេចង់បានអ្វីពីអ្នក ឬចង់អោយអ្នកជួយគេរឿងអ្វីមួយតែប៉ុណ្ណោះ ។

២. មិន​ដែល​ណែនាំអ្នក​ឲ្យ​អ្នក​ណា​ស្គាល់នោះទេ៖ ច្បាស់ណាស់មនុស្សពីរនាក់ស្រឡាញ់គ្នា គ្មានរឿងអីត្រូវខ្លាចប្រាប់អ្នកដទៃអោយដឹងលឺនោះទេ ។ បើគេស្រឡាញ់អ្នកពិត គេច្បាស់ជាណែនាំអ្នកអោយ​គ្រួសារ បង​ប្អូន​ ឬ​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ បានស្គាល់អ្នកជាមិនខាន ។ តែបើគេ​តែ​ងតែ​លាក់បាំង គេច​មុខ​គេច​ក្រោយ​នៅ​ពេល​ដែល​មាន​អ្នក នេះ​អាចបញ្ជាក់បានថា​គេ​មិន​ដែល​មាន​បំណង​គិត​ពី​អនាគត​ជាមួយ​អ្នក​ទេ គ្រាន់​តែ​ប្រើប្រាស់​អ្នកបន្ទាប់​មក​ក៏​លែង​ទៅ​វិញ។

៣. មិន​ដែល​និយាយ​ពី​រឿង​អនាគត​ជាមួយ​អ្នក៖ គេមិនដែលនិយាយពីគម្រោង​បង្កើត​គ្រួសារ​ជាមួយ​អ្នកទេ ឬ​ពេល​ខ្លះ​ទៀត​ឲ្យ​តែ​អ្នកនិយាយ​ដល់​រឿង​ហ្នឹង​គេ​បែជាបង្វែរ​ប្រធាន​បទទៅវិញ ឬ​មិន​និយាយ​តែ​ម្ដង។ នេះបញ្ជាក់ថា ​អ្នក​មិន​មែន​ជា​មនុស្ស​ដែល​គេ​ចង់រៀប​ការ​ជាមួយឡើយ។

៤. គេ​មិន​ដែល​ណាត់​ជួប​អ្នកមុន ឬ​ឲ្យ​អំណោយ​អី​ពិសេសៗឡើយ៖ គ្រប់ពេលចង់ជួបគ្នា គឺអ្នកជាអ្នកណាត់គេមុនរហូត ទោះបីជាស្រឡាញ់គ្នាយ៉ាងណា ក៏មិនគួរអ្នក​ជា​អ្នក​ចាប់​ផ្ដើម​គ្រប់​ពេល​នោះដែល ព្រោះ​វា​ពិតមានអារម្មណ៍ថាស្រឡាញ់គេតែម្ខាង​ពេក​ហើយ។ ហើយគេមិនដែលនឹងអោយអំណោយអ្វីដល់អ្នកទាល់តែសោះ សូម្បីតែជាថ្ងៃពិសេសរបស់អ្នក ទោះបីជាបន្តិចបន្តួចក៏គ្មានដែរ ។

៥. គេ​ខ្វល់​តែ​អារម្មណ៍​គេ៖ បើគេដឹងថាពេល​អ្នកមាន​រឿង​ម្ដង​ៗ ហើយគេធ្វើមិនដឹង គេមិនខ្វល់ ហើយទុកយើងចោលឲ្យឯកាសូម្បីតែពេលយើងនៅក្បែរគ្នា ចឹងយើងក៏គួរតែនៅម្នាក់ឯងវិញល្អជាង! នេះបញ្ជាក់ថាគេមិនដែលខ្វល់ពីយើងនោះទេ​ គេខ្វល់តែពី​អារម្មណ៍​ខ្លួនឯងតែប៉ុណ្ណោះ ។

៦. មិនចង់ឲ្យ​អ្នក​ដឹងរឿងផ្ទាល់ខ្លួន​​គេ៖ គ្រប់រឿងផ្ទាល់ខ្លួនរបស់គេ​ គេមិន​ចង់​ឲ្យ​អ្នក​រញ៉េរញ៉ៃ ឬ​សួរ​ច្រើន​នោះ​ទេ ។ ទោះបីជាគេចេញទៅណាមកណា ច្រើនថ្ងៃក៏គេមិនដែលប្រាប់អ្នកដែរ នេះបញ្ជាក់ថា គេមានរឿងលាក់បាំងនឹងអ្នក និងមិនចង់ឲ្យ​អ្នក​ដឹង​ពី​គេច្រើនពេកនោះទេ ហើយនេះជាសញ្ញាមួយបង្ហាញ​ថា គេយកអ្នកសម្រាប់ការ​លេងសើចតែប៉ុណ្ណោះ ៕

ដូចនេះ ប្រសិនបើស្នេហារបស់អ្នក មានលេចចេញនូវសញ្ញាទាំងនេះហើយ អ្នកគួរតែត្រៀមចិត្ត ត្រៀមកាយ ដើម្បីបញ្ចប់វា ព្រោះថាប្រសិនបើអ្នកទ្រាំ គឺអ្នកនឹងត្រូវរងទុក្ខវេទនាអស់មួយជីវិតជាមិនខាន ៕

Written by