អបអរសាទរអង់គ្លេសរកឃើញថ្នាំ អាចព្យាបាលអ្នកជំងឺកូវីដ ១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយថ្នាំនេះមានតម្លៃថោក និងងាយស្រួលរក

អបអរសាទរអង់គ្លេសរកឃើញថ្នាំ អាចព្យាបាលអ្នកជំងឺកូវីដ ១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយថ្នាំនេះមានតម្លៃថោក និងងាយស្រួលរក វាគឺជាថ្នាំ dexamethasone ដែលជាប្រភេទ corticosteroid អាចជួយសង្គ្រោះជីវិតអ្នកជំងឺ COVID-19 ដែលមានស្ថានភាពធ្ងន់ធ្ងរ និងអាចប្រើបានយ៉ាងទូលំទូលាយ។ ថ្នាំនេះ គឺអាចជួយកាត់បន្ថយការស្លា ប់រហូត១ភាគ៣ សម្រាប់អ្នកជំងឺ​ដែល​ត្រូវ​ការឧបករណ៍ជំនួយផ្លូវដង្ហើម និងសម្រាប់អ្នកជំងឺដែលត្រូវការឧបករណ៍ជំនួយ​ខ្យល់អុកស៊ីហ្ស៊ែន គឺអាចកាត់បន្ថយការស្លា ប់ 1 ភាគ 5។

អ្នកស្រាវជ្រាវអង់គ្លេសបាននិយាយថា ប្រសិនបើថ្នាំនេះត្រូវបានប្រើដើម្បីព្យាបាលអ្នកជម្ងឺនៅ​ចក្រ​ភពអង់គ្លេសតាំងពីមានការឆ្លងរាតត្បាតភ្លាម​គឺមនុស្សប្រហែល៥០០០នាក់អាច​ត្រូវសង្គ្រោះជីវិតបាន។ វាជាដំណឹងអស្ចារ្យមួយ ពីចក្រភពអង់គ្លេស ដែលបានបង្ហាញថាថ្នាំ dexamethasone ដែលជាប្រភេទ corticosteroid អាចជួយសង្គ្រោះជីវិតអ្នកជំងឺ COVID-19 ដែលមានស្ថានភាពធ្ងន់ធ្ងរ។

ចំណែកលោក Chris Whitty ប្រធានផ្នែកវេជ្ជសាស្រ្តនៃចក្រភពអង់គ្លេសបាន​និយាយ​ថានៅពេលខាងមុខនេះ ថ្នាំ Dexamethasone នឹងជួយសង្គ្រោះជីវិតមនុស្សនៅជុំវិញពិភពលោក ជាពពិសេសអ្នកជំងឺ COVID-19 ដែលមានស្ថានភាពធ្ងន់ធ្ងរ ៕

Written by