ចូលរួមអបអរសាទរផង! ទីបំផុត តារាកំប្លែងអ្នកនាង ខ្ញុង បានសម្រាលកូនដោយជោគជ័យហើយ​មុខមាត់គួរឲ្យខ្នាញ់ និងមានមុខស្រដៀង

តារាកំប្លែងស្រីដែលមានឈ្មោះបោះសម្លេង ពូកែវោហារសព្ទ និងតែងតែធ្វើឲ្យមហាជនផ្ទុះសំណើច គឺ អ្នកនាង ស្រេង សុកាន់ដា ដែលអ្នកទាំងអស់គ្នាតែងតែហៅគាត់ថា ខ្ញុង ពេលនេះនាង បានសម្រាលកូនដោយជោគជ័យហើយ ឈ្មោះថា មង្គល បន្ទាប់ពី ទន្ទឹងរង់ចាំយ៉ាងអន្ទះសារអស់ពេលជាយូរខែរួចមក។

ក្រោយពីឃើញបែបនេះភ្លាម មានបណ្ដាមិត្តៗសិល្បករ ក៏ដូចជាអ្នកគាំទ្រជាច្រើន បានចូលរួមអបអរសាទរជំនួសគ្រួសារ តារាស្រីរូបនេះ និងជូនពរឲ្យជួបតែសុភមង្គលបែបនេះជារៀងរហូតផងដែរ។

នៅក្នុងនោះដែរ នាង ខ្ញុង ក៏បានបង្ហោះសារសរសេរៀបរាប់ថា៖ “អរគុណណាស់អ៊ំពូមីង ដែលបារម្ភពីសុខទុក្ខខ្ញុំ និងកូន ពេលនេះខ្ញុំនៅមន្ទីរពេទ្យអរៀនដា ដែលបានទទួលការថែទាំយ៉ាងល្អ ចាំស្រួលខ្លួនបន្តិចខ្ញុំឡាយ ឱ្យបងប្អូនបានមើលណា” ។

បើចង់ដឹងថាកូនប្រុសរបស់នាងដែលមានឈ្មោះថា មង្គល មាន​មុខមាត់គួរឲ្យខ្នាញ់ និងមានមុខស្រដៀងទៅកាន់អ្នកណា សូមទស្សនារូបភាពនៅខាងក្រោមនេះ

Written by