ក្រោយត្រូវរ៉ូវគ្នាវិញ បេនី យ៉ាំង និងគូស្នេហ៍ ប្រើជីវិតស្ទើរដូចប្តីប្រពន្ធ ពោរពេញទៅដោយក្តីសុខខ្លាំង

ជាការពិតណាស់ ថ្វីត្បិតថា មួយរយៈចុងក្រោយនេះ អតីតតារាសម្ដែង បេនី យ៉ាំង មិនបានបង្ហាញមុខ ក្នុងវិស័យសិល្បៈដូចមុនក្ដី ប៉ុន្តែគេសង្កេតឃើញថា តារាស្រីរូបនេះ នាងតែងតែលេចមុខ តាមរយៈបណ្ដាញសង្គមផ្សេងៗ ដោយបង្ហាញពីជីវិតរស់នៅប្រចាំថ្ងៃ បង្ហាញដល់បណ្ដាអ្នកគាំទ្រជាញឹកញយផងដែរ។

ជាក់ស្ដែង មុខរបររកស៊ីក៏កាន់តែជោគជ័យ តែបើក្រឡេកមើលរឿងស្នេហាវិញ កាន់តែរឹងមាំ ដោយមួយរយៈចុងក្រោយនេះ កញ្ញា បេនី យ៉ាំង តែងតែបង្ហោះរូបភាពជាមួយគូស្នេហ៍យ៉ាងផ្អែមល្ហែម។ ជាពិសេស មុននេះបន្តិច នាងបានបង្ហោះរូបភាពថ្មីស្វីតៗជាច្រើនសន្លឹក ហើយរូបភាពទាំងនោះបង្ហាញ ឲ្យឃើញចំណងស្នេហ៍ រវាងនាងជាមួយគូស្នេហ៍កាន់តែស្អិតរមួត មិនចាញ់កាលពេលផ្ដើមស្នេហាដំបូងឡើយ និងប្រើជីវិតស្ទើរដូចប្តីប្រពន្ធ ពោរពេញទៅដោយក្តីសុខខ្លាំង ៕

បេនីយ៉ាំង ធ្លាប់លើកឡើងថា នាងពិតជាមានសំណាងខ្លាំងណាស់ដែលទទួលបានការស្រឡាញ់ពីបុរសម្នាក់ដោយស្មោះ បើទោះបីពេលនេះនាងមិនមានរូបសម្រស់ស្រស់ស្អាតដូចពីមុនក៏ពិតមែន ។

យ៉ាងណាក៏ដោយ តាមរយៈរូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គមរបស់នាងជាច្រើនសន្លឹក នៅតែត្រូវបាន អ្នកគាំ្រ នាំគ្នាចែករំលែក លាន់មាត់សរសើរ ពាសពេញបណ្ដាញសង្គមស្ទើរគ្រប់គ្នាផងដែរ ទាំងសម្រស់​របស់​នាង រួម​នឹង​ភាព ស្វី​ត សម​គ្នា របស់​គូស្នេហ៍​មួយ​នេះ​៕

Written by