ចាប់ផ្តើមរបរលក់ដីដំបូង គ្មានសូម្បីតែម៉ូតូជិះ ខ្ចីម៉ូតូប្អូនជិះ ជិះម៉ូតូកាត់ភ្លៀងបណ្តើរ ដួលបណ្តើរ យំបណ្តើរ ចេះតែលួងខ្លួនឯងមករហូត រហូតក្លាយទៅជាម្ចាស់អចលនទ្រព្យមួយយ៉ាងធំ ក្នុងប្រទេសកម្ពុជា

​បើឃើញក្រដាស​ភ្លើងចេញសញ្ញានេះ​ មិន​ចាំបាច់​​ទៅ​បង់​ថ្លៃ​ភ្លើងក៏​បាន​ដែរ

វិក្កយបត្រ​ភ្លើង សញ្ញា (-) មិន​បាច់​​ទៅ​បង់​ថ្លៃ​ភ្លើងក៏​បាន​ នេះបើយោងតាម​មន្រ្តី​អគ្គិសនី​មួយ​រូប​ប្រាប់​ថា សញ្ញា (-) ​​បង្ហាញ​ថា អតិថិជន​បាន​បង់​ថ្លៃ​សេវា​លើស​កាល​ពី​ខែ​មុនៗ ដែល​ធ្វើ​ឲ្យ​សមតុល្យ​ទឹកប្រាក់​នៅ​សល់​​ចេញ​សញ្ញា​នេះ។ បើ​មិន​ចាប់​អារម្មណ៍ ​អ្នក​ប្រើប្រាស់មួយ​ចំនួន​ ប្រាកដ​ជា​ត្រូវ​ទូទាត់​បង់​ថ្លៃសេវា​ជា​ធម្មតា។ វិក្កយបត្រ​ភ្លើង​ប្រចាំ​ខែ​របស់​អតិថិជន​មួយ​រូប បាន​​លេច​​រូប​​សញ្ញា (-) លើ​សមតុល្យ​ទឹកប្រាក់​ត្រូវ​ទូទាត់​។ គឺមានន័យថា​ អតិថិជនធ្លាប់បានទូទាត់លើស ឬអគ្គិសនីជំពាក់អតិថិជន។ ដូចនេះអតិថិជនអាចទុកទឹកប្រាក់នោះ ដើម្បីធ្វើការកាត់កងនៅខែបន្ទាប់បាន។ ពិតណាស់ នៅពេលវិក្កយបត្រចេញមកលែងមានសញ្ញា (-) សឹមអតិថិជនធ្វើការទូទាត់៕