ពេល​អតីត​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ស្លាប់ ពលរដ្ឋ​គ្រប់​រូប​ត្រូវ​តែ​​យំ ហើយ​បើ​អ្នក​​យំ​មិន​ចេញ នោះ​នឹង​មាន​គេ​​ចុះ​បង្រៀន​ឲ្យ​ចេះ​យំ(មានវីដេអូ)

លោក គីម ជុងអ៊ីល បាន​ឡើង​កាន់​តំណែង​កំពូល​នៅ​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​១៩៩៤​។ មរណភាព​របស់​លោក​ត្រូវ​គេ​សង្ស័យ​ថា​បណ្ដាល​មក​ពី​ជំងឺ​​គាំង​បេះដូង។ អ្នក​ដែល​កាន់​តំណែង​បន្ត​​​គឺ​លោក គីម ជុងអ៊ុន ដែល​ជា​កូន​ប្រុស​ទី​២​​របស់​​លោក​។ នៅ​អំឡុង​មរណភាព​របស់​​អតីត​មេ​ដឹកនាំ​រូប​នេះ ​ប្រជា​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​​​ត្រូវ​​​រដ្ឋាភិបាល​បញ្ជា​ដាច់​អហង្ការ​​ឲ្យ​បង្ហាញ​សេចក្ដី​ទុក្ខ​សោក​គ្រប់ៗ​គ្នា​ទាំង​អស់។ រាល់​គ្នា​នៅ​កូរ៉េ​ខាង​ជើង​ត្រូវ​យំ ហើយ​បើ​អ្នក​​យំ​មិន​ចេញ នោះ​នឹង​មាន​គេ​​ចុះ​បង្រៀន​ឲ្យ​ចេះ​យំ។ មួយ​វិញ​ទៀត ចំពោះ​អ្នក​ដែល​មិន​ទៅ​ចូលរួម​​ពិធី​បុណ្យ​​កាន់​ទុក្ខ​​​ នឹង​ត្រូវ​​ទទួល​ទោស​​​ជាប់​នៅ​ក្នុង​ជុំរុំ​ពលកម្ម​យ៉ាង​ហោច​ណាស់​រយៈពេល ៦​ខែ។ សម្រាប់​​ពលរដ្ឋ​ណា​ដែល​ព្យាយាម​ចាកចេញ​ពី​ប្រទេស ឬ​ហៅ​ទូរសព្ទ​ទៅ​ក្រៅ​​ប្រទេស ក៏​​ត្រូវ​​ទទួល​ទោស​ផង​ដែរ។ សូម​បញ្ជាក់​ថា លោក គីម ជុងអ៊ីល គឺ​ជា​អតីត​មេ​ដឹក​នាំ​​ទី​២​របស់​​កូរ៉េ​ខាង​ជើង ដែល​​បាន​កាន់​តំណែង​បន្ត​ពី​​​បិតា​ស្ថាបនិក​លោក គីម អ៊ីលស៊ុង។ លោក គីម ជុងអ៊ីល បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១១។ សូមទស្សនាវីដេអូនៅខាងក្រោមនេះ