យល់ដឹង
ដើររកថ្នាំបុរាណក្នុងព្រៃ បែរជាប្រទះរបស់ចម្លែកទៅវិញ ឆ្ងល់ពេកសាកទៅបះល៎មើល ព្រឺរសម្បុរ
អ្នកស្រុកម្នាក់បានដើរចូលទៅក្នុងព្រៃ ហើយការដើរចូលព្រៃ និងឡើងភ្នំនេះ គឺគាត់ចូលទៅដើម្បីកាប់អូស និងរកឪសថបុរាណ។ថ្ងៃមួយ ពេលដែលគាត់បានចូលក្នុងព្រៃជ្រៅ គាត់បានប្រទះឃើញវត្តុចម្លែកមួយដែលមានរាងស្រដៀង ទៅនឹងផ្សិត និងដូចមេអំបៅ ប៉ុន្តែវត្តុចម្លែកនោះគឺឋិតនៅកន្លែងដែលមានកម្ពស់ខ្ពស់ ។ ដោយសារតែមានការឆ្ងល់ខ្លាំង គាត់បានសម្រេចចិត្តឡើងទៅមើល និងយកមកធ្វើជាឪសថបុរាណ។ប៉ន្តែចម្លែក ណាស់ វត្តុនោះមានជីវីត និងធ្វើចលនាភ្លាមទៅពេលគាត់យកដៃទៅប៉ះវា។ វត្តុមានជីវីតនេះបានធ្វើអោយគាត់កាន់តែឆ្ងល់ឡើងទៀត គាត់ក៏បានថតវាទុករូចយកទៅអោយអ្នក ជំនាញមើល។ អ្នកជំនាញបានប្រាប់គាត់ថា វាមិនមែនរុក្ខជាតិ ប៉ុន្តែវាសត្វខែ (months飞蛾)។ ហើយជាសត្វដែលកម្រណាស់៕
កូនខ្មែរត្រូវតែដឹង បើទៅលេងអង្គរវត្ត កុំភ្លេចមើលស្រមោលចម្រឹងបង្អួច នោះអ្នកនឹងឃើញចំណុចពិសេសដ៏អស្ចារ្យ
ប្រាសាទអង្គរវត្តខ្មែរយើង គឺជាសំណង់អច្ឆរិយដ៏អស្ចារ្យដែលមានតែមួយគ្មាន២ លើលោកនេះ ដែលដូនតាខ្មែរយើងបន្សល់ទុកអោយមកដល់សព្វថ្ងៃនេះ និងមានតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ។ ហើយក្រៅពីមានចំណុចដ៏អស្ចារ្យជាច្រើន គឺនៅមានស្រមោលចម្រឹងបង្អួចនៃប្រាសាទអង្គរវត្តខ្មែរយើង ដែលយើងគ្រប់គ្នាមិនដែលនឹកស្មានថា បុព្វបុរសខ្មែរយើងអាចគិតបានដល់ឡើយ។ ចម្រឹងនៃបង្អួចរបស់ប្រាសាទអង្គរវត្តនៃខេត្តសៀមរាបនោះ គឺបានបង្កប់នូវអាថ៌កំបាំងដ៏អស្ចារ្យមួយ ដែលយើងគ្រប់គ្នាភាគច្រើនមិនបានចាប់អារម្មណ៍នោះទេ នៅពេលដែលយើងបានទៅលេងអង្គរវត្ត ម្ដងៗ។ បើតាមលោក កាន់ សុខម៉េង ដែលជាមគ្គុទ្ទេសក៍ប្រចាំប្រាសាទអង្គរវត្ត លោកបានបកស្រាយពីអាថ៌កំបាំងនោះថា ស្រមោលពន្លឺថ្ងៃ ដែលបានជះចូលមកតាមចន្លោះចម្រឹងបង្អួចនៃប្រាសាទអង្គរវត្ត គឺជាប្រាសាទកំពូលប្រាំ និងកំពូល៣ របស់ប្រាសាទផ្ទាល់តែម្ដង។ ហើយភាពអស្ចារ្យនេះ […]
ស្គាល់សត្វនេះទេ ស្បែករបស់វា ប្រែប្រួលទៅតាមវត្ថុដែលនៅជុំវិញខ្លួនរបស់វា នេះជាអំណោយពីធម្មជាតិដែលផ្តល់អោយ សត្វប្រភេទនេះ
ពណ៏ស្បែករបស់វា ប្រែប្រួលទៅតាមវត្ថុដែលនៅជុំវិញខ្លួនរបស់វា។ អ្នកទាំងអស់គ្នា ប្រាកដជាឆ្ងល់ថា ហេតុអីបានជាអ៊ីចឹង? តើវាជាការពិតឫទេ? ហើយមានប្រយោជន៏អី? ជាការពិតណាស់ ពពួកល្មូននេះ គឺវាមាននូវក្រពេញអុីប៉ូភីសខ្លែបកណ្តាល ដែលអាចបញ្ចេញនូវអរម៉ូន អាហ្វា និង B-Melanocyte ដែលអាចអោយស្បែកប្រែពណ៍នៅពេលចក្ចុវិញ្ញាណចាប់យករូបហើយបញ្ចូនទៅខួរក្បាល នេះជាអំណោយពីធម្មជាតិដែលផ្តល់អោយ សត្វប្រភេទនេះ ទុកសម្រាប់ការពារខ្លួន។ ព្រោះនៅពេលដែលវាជួប ជាមួយនឹងសត្រូវដែលខ្លាំងជាងវា វាចាំបាច់ត្រូវការលាក់ខ្លួន នៅក្នុងស្មៅ ស្លឹកឈើ ឫដើមឈើជាដើម។ ដូចនេះសត្រូវរបស់វាពិបាកនឹងរកវាឃើញណាស់ […]