ថ្នាំ​ក្អក​ធម្មជាតិ​ពូកែ​លេខ​១ គ្រឿងផ្សំ​​ងាយស្រួល​រក​បំផុត បំបាត់ក្អកត្រឹមមួយថ្ងៃ

ទឹកឃ្មុំ និង ខ្ទឹមក្រហម គឺជា​ថ្នាំ​ក្អក​ធម្មជាតិ​ពូកែ​លេខ​១ បំបាត់ក្អកក្នុងពេលត្រឹមមួយថ្ងៃ ស្ទើរមិនគួរឱ្យជឿ! រូបមន្ត​នេះ​ត្រូវបាន​ប្រើប្រាស់​លើ​ពិភពលោក​រាប់​សតវត្ស​រ៍​មកហើយ​។ វា​ជា​វិធី​ព្យាបាល​ក្អក តាមបែប​ធម្មជាតិមួួយ គ្មាន​ជាតិគីមី​ប៉ះពាល់​សុខភាព​នោះឡើយ​។ គ្រឿងផ្សំ​ឱសថ​នេះ​ងាយស្រួល​រក​បំផុតនៅកម្ពុជាយើង ។ វិធីសាស្ត្រ​អនុវត្ត​៖ ​យក​កាំបិត​ហាន់​ខ្ទឹមក្រហម​ស្តើង ដាច់​លើ​ចាន មួយមើម ហើយ​ស្រូប​ទឹកឃ្មុំ​លើ​ខ្ទឹមក្រហម​ឱ្យ​សព្វចំនួន ៣ ស្លាបព្រា​បាយ​ រួចទុកចោល​មួយ​យប់​នៅ​កន្លែង​មាន​សីតុណ្ហភាព​ក្រោម ៣០ អង្សា​។ ព្រឹក​ឡើង យក​ក្រណាត់​ស្បៃ​មួយ​ជញ្ជាត់​យក​ទឹក ដាក់​ដប​មួយ ហើយ​ផឹក​វា ១ ស្លាបព្រា​បាយ ២ ដងក្នុងមួួយថ្ងៃ ព្រឹមម្តង ល្ងាចម្តង ។ ផឹកបានមួយថ្ងៃហើយ លោកអ្នក​នឹង​មានអារម្មណ៍ថាដកដង្ហើម​បាន​ស្រួលជាងមុន ហើយការ​ក្អករបស់លោកអ្នក​ក៏​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ទាំងស្រុង​ផងដែរ ៕